Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំ​ហ៊ាន​មេឆ្នោត…លែងបណ្តោយហើយ

  • បោះពុម្ព

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួង មហាផ្ទៃ មានពលរដ្ឋល្អនៅមូលដ្ឋានបានរាយការណ៍ពីល្បែងស៊ីសងកន្ទុយលេខ(ឆ្នោតវៀតណាម) នៅ ចំណុចភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ដោយបានបើកលក់ចំហ ហើយត្រូវបានបង្ក្រាបធ្វើឡើង នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៤ សីហា ក្នុងនោះ មេឆ្នោតចំនួន៣នាក់ត្រូវបានឃាត់ខ្លួនដក ហូតបានវត្ថុតាងសៀវភៅកត់លេខឆ្នោត និងលុយជាង២លានរៀលផងដែរ ។

បើតាមលោកស្នងការនគរបាលខេត្តថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនមេឆ្នោត៣នាក់ ១-ឈ្មោះ យ៉ែម នឿន ភេទស្រី អាយុ៤៥ឆ្នាំ ២-ឈ្មោះ សេង គឹមស្រ៊ាង ភេទស្រី អាយុ៣៨ឆ្នាំ និង៣-ឈ្មោះឃឿន សុភាព ភេទស្រី អាយុ៤២ឆ្នាំ ទាំង៣នាក់នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ដកហូតវត្ថុតាងមួយចំនួនមាន១-ម៉ូតូចំនួន២គ្រឿង កវេវអាល់ហ្វាពណ៌ស្លែ គ្មានស្លាកលេខ១គ្រឿងនិងម៉ាកវេវអេសពាក់ស្លាកលេខភ្នំពេញ1BQ-5874 ២-ទូរស័ព្ទចំនួន០៥គ្រឿង ៣-សៀវភៅកត់កន្ទុយលេខចំនួន០៥ក្បាល ៤-កាបូបស្ពាយចំនួន០៣ ៥-ប្រាក់រៀលចំនួន២.៥៥៨.០០០រៀល ៦-ប្រាក់ដុល្លារចំនួន១២៦ដុល្លារ ហើយការឃាត់ខ្លួននេះយោងតាមបញ្ជាររបស់លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

រហូតមកដល់ថ្ងៃទី២៥ សីហា មេឆ្នោតទាំង៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានបញ្ជូនទៅឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ដកស្រង់ពី៖កោះសន្តិភាព