Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីយោធា ពិកាជើង បើករថយន្ត ទាំងស្រវឹង ទៅបុករនាំងដែក ចែកទ្រូងផ្លូវ បាក់អស់៦ផ្ទាំង និងជ្រុលបុក អ្នកជិះម៉ូតូ រងរបួស

  • បោះពុម្ព

ភ្នំពេញ៖ មន្រ្តីយោធា ពិកាជើងម្នាក់ ដោយសារតែ មានស្ថានភាព ស្រវឹងខ្លាំង បានបង្ក គ្រោះថ្នាក់ ចរាចរណ៍ ដោយបើករថយន្ត ទៅបុកបំផ្លាញ ទ្រព្យសម្បត្តិរបស់រដ្ឋ និងធ្វើឲ្យអ្នកដទៃ រងរបួសស្រាល ប៉ុន្តែជនបង្ករូបនេះ បានរត់គេចខ្លួន បាត់ស្រមោល ក្រោយកើតហេតុ ដោយទុករថយន្ត ដែលរងការខូចខាត យ៉ាងធ្ងន់ធ្ងរនោះ នៅកន្លែងកើតហេតុ ។

គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាល មកពីគ្រឿងស្រវឹង ខាងលើនេះ បានកើតឡើង តាមផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាលឲ្យ រនាំងដែកចែកទ្រូងផ្លូវ ត្រូវបំផ្លាញចំនួន៦ផ្ទាំង និងរបួសបុរសម្នាក់ ខណៈកំពុងបើក ម៉ូតូមកពីខាងមុខ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជង្កគ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ គឺជាមន្រ្តីយោធាម្នាក់ ដែលជើងគាត់ មានភាពពិកា ដោយឡែក រថយន្តគឺ ម៉ាកកាម៉ារីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ សៀមរាប3A-6675 ។ មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតេហតុ មន្រ្តីយោធារូបនេះ បានបើករថយន្ត ក្នុងទិសដៅពី កើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះដល់មុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ស្រាប់តែរេចង្កូត ទៅបុករនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន៦ផ្ទាំង ។

ភ្លាមៗនោះ រថយន្តមិនទាន់ អស់ល្បឿន ស្រាប់តែជ្រុលចង្កូត ទៅបុក បុរសម្នាក់ កំពុងជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-7340 បណ្តាលឲ្យដួល និងរងរបួសស្រាល ។ ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ត្រូវបានសមត្ថកិច្ច ប្រាប់ថា មានឈ្មោះ លី ឈួរ អាយុ២៧ឆ្នាំ ធ្វើការនៅ ក្រុមហ៊ុន ឯកជន និងរស់នៅ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។

ក្រោយកើតហេតុ ជនរងគ្រោះរូបនេះ បានសុំសមត្ថកិច្ច យកម៉ូតូរបស់ខ្លួន ទៅជួសជុល ដោយមិនដាក់ពាក្យបណ្តឹង នោះឡើយ ខណៈរថយន្ត របស់ជនបង្ក ត្រូវបានកម្លាំង នគរបាល មូលដ្ឋាន ទាក់ទងទៅកម្លាំង នគរបាលចរាចរណ៍ ផ្លូវគោក យកទៅរក្សាទុក ដើម្បីចាត់ការបន្តទៀត៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល