Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្មក់​ចូលបារបារាំង​មួយកន្លែងក្នុង​សង្កាត់វត្ត​​ភ្នំ ប្រមូលទាំង​នារីជា​បុគ្គលិកនិង​ថៅកែ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទនិងការពារអនីតិជនបានចុះទៅធ្វើការឃាត់ខ្លួនស្ត្រីធ្វើការក្នុងបារបារាំងមួយកន្លែងបង្កប់នូវសេវាផ្លូវភេទបានចំនួន៨នាក់ រួមនឹងថៅកែហាងម្នាក់ជាជនជាតិអូស្ត្រាលីយកទៅសួរនាំ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១០៤ នៅចំណុចបារបារាំងយីហោ បាន់ នី ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ស្ត្រីទាំង៨នាក់ដែលបម្រើការក្នុងបារបារាំងខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកថៅកែបារបារាំងខាងលើឈ្មោះចន ភេទប្រុស អាយុ៧២ឆ្នាំ ជាជនជាតិអូស្ត្រាលី ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ នាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរផ្លូវភេទនិងការពារអនីតិជននៃអគ្គស្នងការរាជធានារីភ្នពេញបានធ្វើការស្រាវជ្រាវស៊ើបអង្កេតជាយូរមកហើយនូវទីតាំងបារបារាំងយីហោ បាន់នី ខាងលើនេះដែលមានបង្កប់នូវសេវាផ្លូវភេទនៅខាងជាន់លើ ទើបកម្លាំងនាយកដ្ឋានការប្រឆាំងការជួញដូរផ្លូវភេទ បានចុះប្រតិបត្តិការធ្វើការឃាត់ខ្លួនស្ត្រីជាបុគ្គលិកចំនួន៨នាក់ រួមនឹងថៅកែម្នាក់ជាជនជាតិអូស្ត្រាលីយកទៅសួរនាំ ហើយថែមទាំងដកហូតបានវត្ថុតាងដូចជាស្រោមអនាម័យមួយចំនួនផងដែរ ។

ក្រោយពេលកើតហេតុ នារីជាបុគ្គលិកទាំង៨នាក់ រួមនឹងថៅកែជាជនជាតិអូស្ត្រាលីត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព