Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​ឆបោក​នាំគេ​ចូល​នគរបាល​…សុ​ី​ដាច់​លុយបានរាប់​ពាន់​ដុល្លារ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយពេលមានប្រជាពលរដ្ឋ៤នាក់ មកពីតាមខេត្តមួយចំនួនដាក់ពាក្យប្ដឹងចូលទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដោយចោទប្រកាន់ស្ត្រីរូបនេះពីបទរំលោភលើទំនុកចិត្ត ។

ស្ត្រីរូបនេះបានអួតអាងថា ខ្លួនជាមន្ត្រីរាជការ និងមានខ្នងបង្អែកជាអ្នកធំនៅក្រសួងមហាផ្ទៃហើយបានធានានាំអ្នកទាំង៤នាក់ខាងលើចូលបម្រើការងារក្នុងក្របខណ្ឌនគរបាលជាតិជាថ្នូរនិងលុយក្នុងម្នាក់ៗរាប់ពាន់ដុល្លារ ។

ប៉ុន្តែក្រោយពីប្រមូលលុយបាន ស្រាប់តែស្ងាត់ឈឹងនិងរកលេសដោះសាមិនចេះចប់ទើបជនរងគ្រោះដាក់ពាក្យប្ដឹងឲ្យនគរបាលឃាត់ខ្លួនតែម្ដង ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែសីហាកន្លងទៅ ខណៈស្ត្រីរូបនេះចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីដែលអួតខ្លួនថាជាមន្ត្រីរាជការនិងមានខ្នងបង្អែកជាអ្នកធំនៅក្រសួងមហាផ្ទៃ ហើយដើរបោកប្រាស់គេនេះឈ្មោះ ឈាង ផល្លា ហៅពៅអាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៧៧ ផ្លូវលេខ១២៣ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកអ្នកចាញ់បោកអស់លុយកាក់ ហើយចេញមុខដាក់ពាក្យប្ដឹងមាន៤នាក់ ដែលខ្លះជាសាមីខ្លួន និងខ្លះជាអាណាព្យាបាល រួមមាន ៖១-ឈ្មោះ ម៉ែន សាលី ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិម្រេញ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ២-ឈ្មោះ ប្រាក់ ស្រីនី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិជម្រៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ៣-ឈ្មោះ ឡុង សភាឃោសា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង៤-ឈ្មោះ ឡុង មិថុនា ភេទស្រី អាយុ៥០ឆ្នាំ ជាគ្រូបង្រៀន មានទីលំនៅភូមិក្រចាប់ក្រោមឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ អ្នកទាំង៤នាក់នេះ បានចាញ់បោកស្ត្រីខាងលើ អស់លុយសរុបចំនួន១២.០០០ដុល្លារ ។តាមប្រភពព័ត៌មានឲ្យដឹងថា ស្ត្រីរូបនេះស្លៀកពាក់ធ្វើខ្លួនដូចជាជំទាវ និងអួតអាងថាខ្លួនគាត់គឺជាមន្ត្រីរាជការ ហើយមានខ្នងបង្អែកជាអ្នកធំនៅក្រសួងមហាផ្ទៃថែមទៀត បានប្រកាសប្រាប់គេឯងថាគាត់អាចនាំអ្នកដែលចង់ចូលក្របខណ្ឌមន្ត្រីនគរបាលបានមិនលំបាកឡើយ ។ នៅពេល ឮបែបនេះ ជនរងគ្រោះដែលកំពុងមានចំណាប់ អារម្មណ៍ចង់ឲ្យកូនចៅបងប្អូនចូលបម្រើក្នុងក្របខណ្ឌនគរបាលស្រាប់ផង ក៏បានពឹងពាក់ស្ត្រីរូបនេះឲ្យជួយ ។

ប្រភពដដែលបន្តថា លុះនៅអំឡុងខែមិថុនា ឆ្នាំ២០១៨ ស្ត្រីខាងលើបានណាត់ជួបហើយបន្ទាប់ពីនិយាយត្រូវរ៉ូវគ្នាហើយ ស្ត្រីរូបនេះបានប្រមូលយកលុយតាមគោលការណ៍របស់ខ្លួនដែល៤នាក់សរុបចំនួន១២.០០០ដុល្លារ ។

ប៉ុន្តែផ្ទុយទៅវិញ មិនបានយកលុយនេះទៅរត់ការឲ្យតាមការសន្យាទេ បែរចាយកទៅសុីចាយអស់គ្មានសល់ ។ ចំណែកអ្នកពឹងពាក់ទន្ទឹងចាំបាត់ៗ មិនបានចូលធ្វើការក៏បានសួរនាំ តែស្ត្រីខាងលើបានដោះសាមិនចេះចប់ ។

លុះមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ក៏សម្រេចនាំគ្នាដាក់ពាក្យប្ដឹងចូលទៅកាន់ប៉ុស្តិ៍នគរបាលត្រពាំងក្រសាំងឲ្យជួយអន្តរាគមន៍ ហើយរហូតមកដល់ថ្ងៃទី២២ ខែសីហា ទើបនគរបាលឃាត់ខ្លួនខណៈដែលស្ត្រីរូបនេះចូលទៅបំភ្លឺនៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីត្រូវចាប់ខ្លួន ស្ត្រីរូបនេះនិយាយថា គាត់ពិតជាធ្វើបែបនេះមែន ប៉ុន្តែគាត់ទទួលបានលុយតែជាង៦ពាន់ដុល្លារប៉ុណ្ណោះ គឺយកពីជនរងគ្រោះខ្លះ៩០០ដុល្លារ ខ្លះ២.៥០០ដុល្លារ និងខ្លះទៀត៣២០០ដុល្លារ ។ ចំណែកលុយមួយចំនួនទៀតគឺដន្លងរបស់គាត់ជាអ្នកយកទៅបាត់ ព្រោះអីដន្លងរបស់គាត់គឺជាអ្នកនាំមនុស្សមកធ្វើការ ៕

ដកស្រង់ពី៖កោះសន្តិភាព