Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុមារីអាយុ៩ឆ្នាំម្នាក់ ត្រូវឪពុកចុងចាប់រំលោភរហូតបានសម្រេច នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

  • បោះពុម្ព

(ព្រះវិហារ)៖ ជនសង្ស័យជាឪពុកចុងចិត្តតិរច្ឆានម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយពីបុរសរូបនេះ បានចាប់រំលោភ កូនស្រីម្នាក់ដែលទើបតែមាន៩ឆ្នាំ រហូតបានសម្រេច។

ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មិន ភារៈ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ។

ចំណែកកុមារីរងគ្រោះ មានអាយុ៩ឆ្នាំ មុខរបរសិស្សសាលា រស់នៅជាមួយគ្នាក្នុងភូមិ ឃុំ កើតហេតុខាងលើ។ លោកអធិការស្រុកជាំក្សាន្តបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុកុមារីរងគ្រោះ កំពុងលេងនៅមុខផ្ទះ ស្របពេលនោះឪពុកចុង ដែលកំពុងធ្វើការងារនៅក្រោយផ្ទះ ក៏បានស្រែកហៅក្មេងស្រីរងគ្រោះឱ្យទៅជួយ ហើយក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេច រហូតមានឈាមដក់ជោគស្មៅ នៅកន្លែងកើតហេតុតែម្តង។ លោក ឱ សេង បានបន្តថា ដោយសារឃើញអាការៈកូនស្រី មានការស្លេកស្លាំង ម្តាយក្មេងស្រីរងគ្រោះ មានការសង្ស័យក៍នាំទៅមន្ទីរពេទ្យ។

នៅពេលនោះហើយក្មេងស្រីរងគ្រោះ បាននិយាយប្រាប់ម្តាយពីសកម្មភាព ដែលឪពុកចុងធ្វើមកលើខ្លួន។ បន្ទាប់មកម្តាយក្មេងស្រីរងគ្រោះ ក៏បានប្តឹងសមត្ថកិច្ចភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួនជនសង្សយ័រូបនោះតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកជាំក្សាន្ត កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS