Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រពន្ធក៏យំសង្សារក៏យំ…អ្វីទៅ?​ទើប​​គ្រូ​បង្រៀន​​ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់?

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណីគ្រូបង្រៀនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាល យប់មិញ នៅព្រឹកថ្ងៃទី២៨ សីហា នេះ បន្ទាប់ពីសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តសែនសុខ ដើម្បីរង់ចាំយក្រុមគ្រួសារ ក៏បានដឹកបញ្ជូនទៅស្រុកកំណើតចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីហើយ ។

ករណីនេះ អ្វីដែលនៅជាចម្ងល់នោះ ឃាតករបាញ់សម្លាប់ជនរងគ្រោះរួច គឺមិនបានយកទ្រព្យសម្បត្តិទាំងអស់របស់អ្នកស្លាប់ឡើយ ។សូមរំលឹកថា បុរសជាគ្រូបង្រៀននៅវិទ្យាល័យទួលប្រាសាទសែនសុខខាងលើ ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូមកជិតដល់ផ្ទះទៅហើយ ភ្ញាក់ផ្អើលកាលពីវេលា១១យប់ថ្ងៃទី២៧ សីហា ស្ថិតនៅចំណុចផ្លូវបេតុងច្រកចូលមណ្ឌលកែប្រែឱកាសខ្ញុំ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះឈ្មោះ រឿន រតៈនា អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី៩ នៅវិទ្យាយទួលប្រាសាទសែនសុខ ស្នាក់ក្នុងភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលជារស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈគាត់កំពុងដេកនៅខាងក្នុងផ្ទះ គាត់ក៏បានឮសំលេងផ្ទុះអាវុធចំនួន៣គ្រាប់ នៅត្រង់ចំណុចកើតហេតុ ។

បន្ទាប់មក គាត់ក៏បានចេញមកមើល ស្រាប់ក៏តែឃើញរងគ្រោះដេកនៅលើដី ដោយមានរបួសត្រូវគ្រាប់កាំភ្លើងហូរឈាមស្រោចខ្លួនដួលជាប់នឹងម៉ូតូមួយគ្រឿងម៉ាក ហុងដាស្គូពី ស៊េរី២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1E-7838 ។ ស្របពេលនោះ ក៏មានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុបាននាំគ្នាឈប់មើល និងជួយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានរួមទាំងហៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីឲ្យចុះមកធ្វើការអន្តរាគមន៍ជួយសង្គ្រោះ ជាអកុសល បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

បន្ទាប់មក មានសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ រួមទាំងមានក្រុមគ្រួសាររបស់ជនរងគ្រោះបានមកដល់ស្រែកទ្រហោយំយ៉ាងគួរឲ្យសោកសង្រេងផងដែរ។ តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ ខឿន ស៊ីហ៊ន អាយុ២៨ឆ្នាំ បានរៀបរាប់ប្រាប់អោយដឹងថា ពួកគាត់បានរៀបការរួមរស់នៅជាមួយគ្នាបង្កើតបានកូនប្រុសស្រីចំនួន២នាក់ជាចំណងដៃ កូនស្រីច្បងអាយុ៧ឆ្នាំ និងកូនប្រុសពៅអាយុ៥ឆ្នាំ ។ ប្តីចូលចិត្តជួយយកអាសាគេឯង និងមិនដែលមានធ្លាប់មានជម្លោះឈ្លោះប្រកែកជាមួយនរណាម្នាក់នោះទេ ។

ស្ត្រីប្រពន្ធបញ្ជាក់ទៀតថា តែប្តីគាត់ធ្លាប់លួចមានទាក់ទងស្រីញីពីរ ទៅបីនាក់ តាមប្រព័ន្ធហ្វេសបុក ដោយសារតែគាត់ឆែកទូរស័ព្ទមើលឃើញផងដែរ ។ នៅមុនពេលកើតហេតុ វេលាម៉ោង៣រសៀល ប្តីបានប្រាប់គាត់ថា ត្រូវទៅចូលរួមពិធីបុណ្យគំរប់ខួប១០០ថ្ងៃម្តាយមិត្តភក្គាត់នៅឯព្រែកហូរ ។ ប្តីបានជិះម៉ូតូម៉ាកស្គូពី ពណ៌ស សេរី២០១៨ ចេញទៅបាត់ ។រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែល ប្តីជិះម៉ូតូត្រឡប់មកផ្ទះវិញ និងបានទូរស័ព្ទសួរគាត់ជាប្រពន្ធថា «ចង់ហូបអី?»។

ប្រពន្ធបន្តថា ឃើញប្តីបានទិញពងទាកូននិងផ្លែដូងផ្ញើរប្រពន្ធព្យួរនៅជាប់ម៉ូតូ ។ លុះដល់វេលាកើតហេតុ ក៏មានគេទូរស័ព្ទទៅប្រាប់ថា ប្តីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ស្លាប់បាត់ទៅហើយ ខណៈពេលដែលធ្វើដំណើរជិតមកដល់ផ្ទះទៅហើយ ។

អ្វីដែលគួរឲ្យកក់សម្គាល់នោះ ស្ត្រីប្រពន្ធអះអាងថា ម៉ូតូដែលជនរងគ្រោះជាប្តីជិះមកដួលនៅកន្លែងកើត ហេតុនេះ មិនមែនជាម៉ូតូគាត់ទេ គឺជាម៉ូតូរបស់ស្ត្រីម្នាក់ទៀតដែលមកកន្លែងកើតហេតុជាមួយមិត្តភក្តិស្ត្រីម្នាក់ ហើយត្រូវបានមិត្តភកិ្តស្រីរូបនោះបានអះអាងថា ជាសង្សាររបស់ជនរងគ្រោះខាងលើ ។

ស្ត្រីដែលត្រូវបានមិត្តភក្តិអះអាងថា ជាសង្សាររបស់ជនរងគ្រោះនោះ ពេលដែលមកដល់កន្លែងកើតហេតុបានស្រែកទ្រហោយំយ៉ាងខ្លាំងរហូតសន្លប់បាត់បង់ស្មារតីភ្លាមអស់មួយសន្ទុះ ហើយត្រូវបានអ្នកឃើញហេតុការណ៍លើកដាក់ក្នុងរថយន្តសង្គ្រោះ រង់ចាំនៅកន្លែងកើតហេតុ ដើម្បីបញ្ជូលអុកស៊ីសែនទើបដឹងខ្លួនវិញ បានចុះពីលើរថយន្តសង្គ្រោះស្រែកយំឆោឡោថា ម៉ូតូដែលជនរងគ្រោះជិះខាងលើ គឺជាម៉ូតូរបស់ខ្លួន និងទាមទារយកម៉ូតូនោះយកមកវិញ។

ខណៈពេលនោះធ្វើឲ្យសមត្ថកិច្ចមូលដែលចុះមកដល់ចំណុចកើតហេតុ មានការសង្ស័យក៏ធ្វើការនាំខ្លួនស្ត្រីដែលអះអាងថា ជាសង្សាររបស់ជនរងគ្រោះទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញភ្លាមៗម្តង។

ចំពោះស្ត្រីដែលត្រូវបានអះអាងថា ជាសង្សាររបស់ជនរងគ្រោះនិងស្ត្រីជាប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន បណ្តោះអាសន្នមួយយប់នៅអធិការខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំជុំវិញករណីបាញ់សម្លាប់ជនរងគ្រោះខាងលើ ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ រួមជាមួយសពបុរសរួចមក។ សមត្ថកិច្ចបានរកឃើញសំបកកាទុស្សរបស់ខ្មាន់កាំភ្លើង មួយគ្រាប់ គឺម៉ាក K54 ។ ដោយឡែក ទ្រព្យសម្បត្តិដែលនៅជាប់ខ្លួនរបស់ជនរងគ្រោះ រួមមានទូរស័ព្ទមួយគ្រឿង កាបូប រួមទាំងម៉ូតូមួយគ្រឿង គឺមិនត្រូវបានបាត់បង់ឡើយ ។

ដកស្រង់ពី៖សន្តិភាព