Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្តាប់​បុគ្គលិក​«​ខេ​ម​បូ​ឌា​ អ៊ែ​រ​ផត​»​សារ​ភាព​…​​ម្នាក់​ៗ​លួច​ប្រមាណ​១០០​លើក

  • បោះពុម្ព

ខេត្តសៀមរាប ៖ នៅចំពោះមុខសមត្ថកិច្ច បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផតទាំង៥នាក់ បានឆ្លើយសារ ភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាពលួចដូចការចោទប្រកាន់នោះមែន ។

យោង តាមចម្លើយគឺ ៖ ១-ឈ្មោះ សុវណ្ណ វីរៈ បានធ្វើសកម្មភាពលួចប្រមាណ១០០លើក ។ ២-ឈ្មោះ រុណ រ៉ា ធ ្វើសកម្មភាពលួចប្រមាណ៤០លើក ។ ៣-ឈ្មោះ រិទ្ធ សារៃ ធ្វើសកម្មភាពលួចប្រមាណ១០០លើក ។ ៤-ឈ្មោះសុខ សុខន ចូលរួមធ្វើសកម្មភាពលួចញឹកញាប់ (បានចំណែក) និង៥-ឈ្មោះ ឌុល សុវណ្ណ ចូលរួមធ្វើសកម្មភាព (បានចំណែក) ។

ជនសង្ស័យខាងលើសារភាពទៀតថា នៅមានបក្សពួកចំនួន៤នាក់ទៀត បានចូលរួមធ្វើសកម្មភាពដែរ ដែលទាំង៤នាក់នោះ ក្រុមហ៊ុនបាននិងកំពុងសហការជាមួយសមត្ថកិច្ចស្វែងរកចាប់ខ្លួន ។

ជាមួយនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងសំខាន់ៗក្នុងការធ្វើសកម្មភាពលួចដូចជា ប៊ិកមានចុងស្រួចរឹងចំនួន៤ដើម សម្រាប់ប្រើប្រាស់ចាក់ឆ្កឹះសោ ឬរូតកាបូបវ៉ាលីសយកលុយ និងទ្រព្យសម្បត្តិភ្ញៀវ ។ វត្ថុតាងទាំងអស់នេះ រួមទាំងជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ សូមរំលឹកថា នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កាលពីរសៀលថ្ងៃទី២៧ និងព្រឹកថ្ងៃទី២៨ សីហា បានធ្វើការបង្ក្រាបបទល្មើសជាក់ស្តែងមួយករណី គឺឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផតចំនួន៥នាក់ ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោស(រូតឬឆ្កឹះសោវ៉ាលីសភ្លៀវលួចយកសម្ភារ) ជាក្រុម ។

ជនសង្ស័យទាំង៥នេះមាន ៖ ១-ឈ្មោះ សុខ សុខន ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិថ្នល់ សង្កាត់ស្រងែ ក្រុងសៀមរាប ២-ឈ្មោះ សុវណ្ណ វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិរកា សង្កាត់ក្របីរៀល ក្រុងសៀមរាប ៣-ឈ្មោះ រុណ រ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិគោកត្នោត ឃុំគោកចក ក្រុងសៀមរាប ៤-ឈ្មោះ ឌុល សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិបន្ទាយចាស់ សង្កាត់គោកចក ក្រុងសៀមរាប និង៥-ឈ្មោះ រិទ្ធ សារៃ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ។

សេចក្តីរាយការណ៍ឲ្យដឹងថា ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោស(លួចរូតឬឆ្កឹះសោវ៉ាលីសជាក្រុម)នេះ កន្លងទៅក្រុមហ៊ុនខេមបូឌាអ៊ែរផតខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីភ្ញៀវដែលធ្វើដំណើរញឹកញប់ ហើយត្រូវចោរខ្វេះវ៉ាលីសលួចយកសម្ភារ ។ បណ្តឹងផ្ទាល់មាត់នេះ ធ្វើឲ្យខាងក្រុមហ៊ុនយកចិត្តទុកដាក់ និងតាមដានរាល់សកម្មភាពរបស់ជនល្មើស ។

ជាក់ស្តែង កាលពីថ្ងៃទី២៥ និង២៦ ខែសីហា វេលាម៉ោង៣និង២០នាទីរសៀល នៅក្នុងប្រអប់យន្តហោះកន្លែងដាក់សម្ភារក្នុងព្រលានយន្តហោះសៀមរាប មានភ្ញៀវបាត់បង់សម្ភារដូចសព្វដង ទើបក្រុមហ៊ុនស្រាវជ្រាវឆែកមើលតាមកាមេរ៉ាសុវត្ថិភាពរបស់ព្រលានយន្តហោះ រកឃើញនិងថតយកបាននូវសកម្មភាពក្រុមចោរលួចជាក់ស្តែង ។

-ថ្ងៃទី២៥ ខែសីហា វេលាម៉ោង៣និង១០នាទីរសៀល ឈ្មោះ សុខ សាខន ឈ្មោះ រិទ្ធ សារៃ និង ឈ្មោះ ឌុល សុវណ្ណ ធ្វើសកម្មភាពលួចរូតកាបូបវ៉ាលីសយកទ្រព្យសម្បត្តិរបស់ភ្ញៀវ -ថ្ងៃទី២៦ ខែសីហា វេលាម៉ោង៣និង២០នាទីរសៀល ឃើញឈ្មោះ រុណ រ៉ា ឈ្មោះ សុវណ្ណ វីរៈ និងបក្សពួកម្នាក់ទៀតពុំស្គាល់ឈ្មោះធ្វើសកម្មភាពលួចដូចគ្នា ។

ក្រោយពីឆែកឃើញតាមកាមេរ៉ាជាក់ស្តែងហើយ នៅថ្ងៃទី២៧ ខែសីហា វេលាម៉ោង១រសៀល ខាងក្រុមហ៊ុនខេមបូឌាអ៊ែរផត បានចាប់ឃាត់និងនាំខ្លួនបុគ្គលិកទាំង៥នាក់ខាងលើ យកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ដកស្រង់ពី៖កោះសន្តិភាព