Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ងើច​តែ​ម្ចាស់​ម៉ូតូ​កង់​ហ៊ាន​ដឹក​…​នេះ​ចាត់​ជា​​សំណាងល្អ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានហៅម៉ូតូកង់បីមួយគ្រឿងដឹកពីមុខផ្សារស្ទឹងមានជ័យថ្មី ទៅកាន់ក្លិបសេះមាស ស្ថិតលើនៅផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ3 រួចបានខ្ចីទូរស័ព្ទម្ចាស់ម៉ូតូកង់បីសុំខលទៅមិត្ត ភក្តិ ឱ្យយកលុយថ្លៃដឹក ។

ប៉ុន្តែទាក់ទងមិនបាន ក៏ឱ្យកង់បីនោះដឹកពីក្លឹបសេះមាស ត្រលប់មកវត្តនន្ទមុន្នី វិញ ហើយបានខ្ចីទូរស័ព្ទពីម្ចាស់កង់បីខលទៅមិត្តភក្តិគេម្តងទៀត ។នៅពេលម្ចាស់កង់បីឱ្យលើកទី២ ស្រាប់តែជនសង្ស័យនោះកាន់ទូស័ព្ទរត់ចូលក្នុងវត្ត ក៏ត្រូវជនរងគ្រោះ ស្រែកថា «ចោរៗ» ផ្អើលទាំងប្រជាពលរដ្ឋ នឹងលោកសង្ឃជួយដេញឃាត់បានភ្លាមៗ ចាប់ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង០៤ជាងទៀបភ្លឺថ្ងៃទី២៨ សីហា ស្ថិតនៅចំណុចមុខវត្តនន្ទមុន្នី ផ្លូវ217 សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ ។

ប្រភពបន្តថា ជនសង្ស័យឈ្មោះ រុន រាជ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំ ពោធិចិនតុង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យដកហូតទូរសព្ទ័១គ្រឿងជារបស់ជនរងគ្រោះ។ រីឯជនរងគ្រោះឈ្មោះ ផល រត្ន័ធា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ត់កង់បី ស្នាក់នៅផ្ទះជួលម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធ៍សែនជ័យ មានស្រុកកំណើត ខេត្តកណ្ដាល ។ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ ប្រគល់ទៅសមត្ថកិច្ចជំនាញមូលដ្ឋាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី2 ។

សកស្រង់ពី៖កោះសន្តិភាព