បណ្តាញសង្គម

អង្គុយ​លើ​ជណ្តើ​ផ្ទះ​សុខ​ៗ​សោះ បុរស​ម្នាក់​យក​អ​ង្រែបុក​គ្រឿង​មក​…​ពុទ្ធោ​!

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបានគេអះអាងថាមានសតិមិនប្រក្រតីបានទាញអង្រែបុកគ្រឿងទៅវាយក្បាលបុរសម្នាក់ដែលកំពុងតែអង្គុយសុខៗនៅលើជណ្តើរផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលដេរជាង១០ថ្នេ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃទី២៩សីហា ២០១៩នៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ជនរងគ្រោះឈ្មោះសួន ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ត្រូវបានគេនាំទៅសង្គ្រោះនៅមណ្ទលសុខភាពអូរស្មាច់ ។

ចំណែកជនសង្ស័យដែលគេបានអះអាងថាមានសតិមិនគ្រប់នោះឈ្មោះជា កើត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។តាមប្រភពពីស្ត្រីម្នាក់ដែលជាម្ចាស់ផ្ទះកើតហេតុខាងលើឈ្មោះជិន ជរ អាយុ៣៧ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះអង្គុយលើជណ្តើរផ្ទះរបស់គាត់សុខៗស្រាប់តែបុរសជាជនដៃដល់បានយកអង្រែបុកគ្រឿងទៅវាយក្បាលជនរងគ្រោះចំនួន២អង្រែ បណ្តាលឱ្យបែកក្បាលយ៉ាងធ្ងន់ធ្ងរ ដោយអ្នកទាំង២មិនបានឈ្លោះប្រកែកគ្នាអ្វីនោះទេ។

តាមប្រភពពីប៉ូលិសប៉ុស្តិ៍រដ្ឋបាលអូរស្មាច់បានឱ្យដឹងថា ក្រោយពីកើតហេតុ ពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញជនរងគ្រោះកំពុងតែដេកដួលសន្លប់ ដោយមានឈាមជោក ហើយសមត្ថកិច្ចបាននាំទៅសង្គ្រោះនៅមណ្ទលសុខភាពដែរ តែដោយសាររបួសធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារជនរងគ្រោះបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យកមកធ្វើកាសាកសួនាំនៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ដែរ តែដោយសារពិបាកក្នុងការសួនាំ ពីព្រោះជនសង្ស័យមានសតិមិនប្រក្រតិ ទើបបញ្ជូនបន្តទៅប៉ូលិសក្រុងសំរោងដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព