Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុងតាមចាប់សហាយរបស់​ប្រពន្ធដើម​«ឈ្មោះ​មករា»…គឺ​ជាខ្មាន់កាំភ្លើង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ពាក់ព័ន្ធករណីឃាតកម្មខ្មាន់កាំភ្លើងបាញ់សម្លាប់លោកគ្រូបង្រៀន គឺធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនបំផុត នៅពេលដឹងថា គឺស្ត្រីប្រពន្ធដើមជាអ្នករៀបគំរោងឱ្យសហាយមកបាញ់សម្លាប់ប្តីរបស់ខ្លួនឯងនេះ។

ហើយមកទល់ព្រឹកថ្ងៃទី៣០ សីហា សមត្ថកិច្ចបានឃាត់ខ្លួននាងប្រពន្ធដើម និងកំពុងបន្តតាមស្វែងរកចាប់ខ្លួនសហាយដែលជាខ្មាន់កាំភ្លើង«ឈ្មោះមករា»កំពុងរត់គេចខ្លួន ។សេចក្តីរាយការណ៍បន្តថា ចំពោះមូលហេតុដែលធ្វើឱ្យប្រពន្ធដើមនិងសហាយស្មន់រៀបគំរោងសម្លាប់ប្តី គឺកន្លងមក ពួកគេទាំង៣នាក់មានទំនាស់និងគ្នា ហើយប្តីនិងប្រពន្ធក៏ធ្លាប់ដាក់បណ្តឹងលែងលះគ្នាផងដែរ ដោយសាររស់នៅមិនចុះសម្រុងគ្នា ប៉ុន្តែការលែងលះមិនដាច់ស្រេច ដោយសារដណ្តើមកូនគ្នា ។

មួយវិញទៀត ដែលធ្វើឱ្យប្រពន្ធដើមកាន់តែក្តៅចិត្តនោះ គឺខឹងប្តី(លោកគ្រូ)មានស្រីញីច្រើនពេក ។ ការបំបែកសំណុំរឿងខាងលើ គឺមានការចូលរួមពីឧត្តមសេនីយ៍សុង លី ស្នងការរង គឺស៊ើបបន្តរហូតបំបែករឿងនេះ ។

គួរបញ្ជាក់ថា ឃាតករដៃដល់ដែលស្ទាក់បាញ់សម្លាប់លោកគ្រូបង្រៀនវិទ្យាល័យ ទួលប្រាសាទសែនសុខ រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែសីហា ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវយ៉ាងសកម្ម ហើយឈានទៅមានពន្លឺខ្លះៗ និងកំណត់មុខសញ្ញារួចជាស្រេចហើយ ដែលករណីនេះផ្តើមចេញពីរឿងស្នេហ៍ សហាយស្មន់ ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចបានបដិសេធដោយព្យាយាមលាក់ព្រោះខ្លាចបែកការណ៍ ខណៈកំពុងស៊ើបអង្កេត ។

ទន្ទឹមនេះ ស្ត្រី២នាក់ដែលម្នាក់ជាប្រពន្ធដើមនិងម្នាក់ទៀតអះអាងថាជាប្រពន្ធចុង ដែលសមត្ថកិច្ចហៅសាកសួរត្រូវបាននគរបាលសុំគោលការណ៍ពីព្រះរាជអាជ្ញាឃាត់ខ្លួនអស់មួយយប់ ហើយគ្រោងនឹងឲ្យវិលត្រឡប់ទៅផ្ទះវិញនាវេលាថ្ងៃត្រង់ថ្ងៃទី២៩ ខែ សីហា ដោយសមត្ថកិច្ចអះអាងថាមិនពាក់ព័ន្ធ ។គួររំឭកថា លោក រឿន រតនា អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី៩នៅវិទ្យាយទួលប្រាសាទសែនសុខ ស្នាក់នៅក្នុងភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានត្រូវឃាតករបាញ់ចំនួន៣គ្រាប់ បណ្តាលឲ្យត្រូវ២គ្រាប់ស្លាប់ក្បែរម៉ូតូស្គូពីមួយគ្រឿង នៅផ្លូវបេតុងច្រកចូលមណ្ឌលកែប្រែឱកាសខ្ញុំ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ឃាតកម្មយ៉ាងសាហាវនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី២៧ ខែសីហា ខណៈលោកគ្រូបង្រៀនរូបនោះធ្វើដំណើរចេញពីផឹកសុីជាមួយស្រីស្នេហ៍(ប្រពន្ធចុង) ដែលជាស្ត្រីមេម៉ាយកូន២ នៅក្នុងសង្កាត់ព្រែកលៀប ហើយបានទិញពងទានិងដូងខ្ចី ជិះម៉ូតូហុងដាស្គូពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១E-៧៨៣៨ វិលត្រឡប់ទៅផ្ទះប្រពន្ធដើមវិញ ក៏ត្រូវបានឃាតករស្ទាក់បាញ់សម្លាប់តែម្តង ។

តាមព័ត៌មានឱ្យដឹងថា នៅកន្លែងកើតហេតុ ជាកន្លែងងងឹតពុំមានសាក្សីណាបានឃើញហេតុការណ៍នោះឡើយ ប៉ុន្តែក្រោយពីឮសំឡេងផ្ទុះអាវុធចំនួន៣គ្រាប់ ក៏ឃើញលោកគ្រូខាងលើស្លាប់ក្នុងថ្លុកឈាមទៅហើយ ។

អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះ គឺបន្ទាប់ពីលោកគ្រូត្រូវឃាតករបាញ់សម្លាប់ គេឃើញប្រពន្ធដើម និងនារីជាប្រពន្ធចុងមកយំស្រែកបោកប្រាណនៅកន្លែងកើតហេតុ ហើយភ្លាមៗត្រូវបាននគរបាលនាំខ្លួនទៅសាកសួរនិងបានឃាត់ខ្លួនមួយយប់ ។តាមព័ត៌មានឱ្យដឹងថា លោកគ្រូបង្រៀនរូបនេះបានរៀបការជាមួយស្ត្រីឈ្មោះ ឃឿង ស៊ីហ៊ន អាយុ២៦ឆ្នាំ កាលពីឆ្នាំ២០០៦ និងទទួលបានចំណងដៃកូនប្រុសស្រី២នាក់ ដែលកូនស្រីបងនិងកូនប្រុសប្អូន ។ ប៉ុន្តែការរស់នៅជាមួយគ្នា រយៈពេលប្រមាណជិត១ឆ្នាំចុងក្រោយនេះ មិនស្រូវចុះសម្រុងនឹងគ្នាទេ ។

ដោយសារភាពរកាំរកូស ធ្វើឲ្យប្តីប្រពន្ធនេះបែកគំនិតចាប់យកស្នេហ៍ថ្មីរៀងៗខ្លួន និងបានលែងលះគ្នាប្រមាណកន្លះឆ្នាំមកហើយតែមិនដាច់ ដោយសារម្នាក់ៗដណ្តើមយកកូន ។ ទោះបីជាយ៉ាងណា ពីរនាក់ប្តីប្រពន្ធនេះនៅបន្តជួបគ្នា ព្រោះតែកូនទាំង២នាក់។ នៅយប់ថ្ងៃកើតហេតុ លោកគ្រូ រឿន រតនាបានជួបជុំគ្នាផឹកសុី រួមជាមួយស្រីស្នេហ៍ផងឈ្មោះពុធ ស្រីទូច អាយុ៣១ឆ្នាំ ជាស្ត្រីមេម៉ាយកូន២នាក់ នៅព្រែកលៀប តែបានកុហកថាទៅធ្វើខួបកំណើតមិត្តភក្តិនៅព្រែកហូររហូតដល់យប់ជ្រៅ ហើយប្រពន្ធដើមយកទូរស័ព្ទម្តាយទាក់ទងហៅប្តីឱ្យត្រឡប់មកផ្ទះវិញ ក៏ត្រូវឃាតករបាញ់សម្លាប់នៅពេលជិតដល់ផ្ទះ ។តាមអ្នកចូលរួមផឹកសុីជាមួយបានឱ្យដឹងថា នៅយប់នោះគេឮសំឡេងទូរស័ព្ទរោទ៍ជាច្រើនដង ហើយលោកគ្រូបានបិទសំឡេង និងក្រោយមកក៏បានជិះម៉ូតូស្រីស្នេហ៍ចេញទៅ ។

បន្ទាប់ពីមានឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនរូបនេះ នៅព្រឹកថ្ងៃទី២៨ ខែសីហា សមត្ថកិច្ចក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ ដោយមាន ការចូលរួមពីនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងនាយការិយាល័យបច្ចេកទេសវិទ្យា សាស្ត្រ ព្រមទាំងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ព្រមទាំងមន្ត្រីជំនាញបានជួបប្រជុំនិងដាក់ផែនការបើកការស្រាវជ្រាវជាបន្ទាន់ ដោយធ្វើការសាកសួរស្ត្រីជាប្រពន្ធដើមនិងប្រពន្ធចុង(សង្សារ) ចុះទៅសាកសួរបំភ្លឺដល់ផ្ទះ ព្រមទាំងឆែកលេខទូរស័ព្ទ ។

តាមប្រភពព័ត៌មានមន្ត្រីនគរបាលដែលស្និទ្ធ នឹងការស្រាវជ្រាវនេះថា មានពន្លឺនិងឈានទៅកំណត់មុខសញ្ញាឃាតករហើយ ដែលឃាតកម្មនេះពាក់ព័ន្ធនឹងរឿងស្នេហា(សហាយស្មន់) ។ ទោះបីជាយ៉ាងណា លោកវរសេនីយ៍ឯក ហូរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបដិសេធ ដោយឱ្យដឹងថា មិនទាន់មានពន្លឺនោះទេ ដោយកន្លែងដែលធ្វើសកម្មភាពងងឹតពេកហើយសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ។

ចំពោះស្ត្រី២នាក់ដែលជាប្រពន្ធដើមនិងប្រពន្ធចុង ត្រូវបានលោកអធិការឱ្យដឹងថា មិនពាក់ព័ន្ធនោះទេ នឹងឱ្យវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីចប់ការសាកសួរ ៕

ដកស្រង់ពី៖កោះសន្តិភាព