Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាហាវម៉្លេះ! ដេញតាម​ផ្តាច់ជីវិត​បុរស​ម្នាក់​តាម​ផ្លូវ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានដេកដួលស្លាប់ក្នុងថ្លុកឈាមនៅតាមផ្លូវ ក្រោយពីកើតទំនាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ីសុទ្ធតែជាអ្នករួមការងារ គ្រាដែលជនរងគ្រោះជិះម៉ូតូចេញមកតាមផ្លូវ ក៏ត្រូវជនសង្ស័យប្រដាប់ដោយកាំបិតតាមចាក់រហូតដល់ស្លាប់ និងបង្កការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ រហូតឃាត់ខ្លួនមនុស្សចំនួន៤នាក់យកទៅសាកសួរ កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៩ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ហើយរកឃើញជនដៃដល់ចំនួន៣នាក់ជាអ្នកសម្លាប់ជនរងគ្រោះ ។

ជនរងគ្រោះដែលស្លាប់ឈ្មោះ យឿន ជឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិក្រាំងព្រៃផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ៍ ខេត្តព្រៃវែង ។

តាមសម្តីបុរសឈ្មោះ រិច ចាន់ណា អាយុ៣៨ឆ្នាំ មុខរបរមេជាងសំណង់ មានស្រុកកំណើត ភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង និងស្នាក់នៅក្នុងការដ្ឋានសំណង់ជាមួយជនរងគ្រោះ ខណៈពេលសមត្ថកិច្ចហៅនាំទៅសាកសួរក្នុងចំណោមគ្នា៤នាក់នោះបានឲ្យដឹងថា មុនកើតហេតុ គាត់ក៏នៅក្នុងវង់ផឹកស៊ីនោះដែរ ដែលមានគ្នាសរុបចំនួន៦នាក់ទាំងជនរងគ្រោះផង បានទៅផឹកស្រាថ្នាំ ក្លែមសាច់ឆ្កែ នៅតូបអ្នកលក់ក្នុងភូមិព្រៃល្វា តាំងពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៣១ ខែសីហា ។

តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ពេលជជែកគ្នាលេងក្នុងវង់ផឹក ក៏មានទាស់ពាក្យសម្តីគ្នា ស្រាប់តែជនរងគ្រោះក៏ហិង្សាវាយកម្មករម្នាក់ទៀតក្នុងវង់ផឹកស៊ីនោះ ហើយក៏ស្ងប់ស្ងាត់ទៅវិញ តែនៅផឹកជាបន្តទៀត លុះដល់វេលាម៉ោង៧និង៥០នាទីយប់ថ្ងៃដដែល ពេលផឹកស៊ីចប់ ក៏ចែកផ្លូវគ្នាចាកចេញទៅរៀងៗខ្លួន ដោយជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវភូមិចោមចៅ២ ក៏ត្រូវបានជនដៃដល់ជាអ្នកផឹកស៊ីក្នុងវង់ជាមួយគ្នាប្រដាប់ដោយកាំបិតដេញតាមចាក់លើជនរងគ្រោះ បណ្តាលឲ្យស្លាប់តាមផ្លូវតែម្តង ។

ក្រោយពីហៅមនុស្សក្នុងវង់ផឹកស៊ីទៅសួរនាំរួចមក លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ដឹកនាំស្រាវជ្រាវផ្ទាល់ជុំវិញករណីខាងលើនៅប៉ុស្តិ៍ចោមចៅ២ ហើយឈានដល់រកមុខជនដៃដល់និងបក្ខពួក រួមមាន១-ឈ្មោះ ខឹម សុផល ហៅ ងុយ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាជនដៃដល់ចាក់សម្លាប់ជនរងគ្រោះ ២-ឈ្មោះ លត សារិទ្ធ ហៅតុញ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរសំណង់ ស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ៣-ឈ្មោះ ចាប លាង ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចោមចៅ១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ទោះជាយ៉ាងណាក្តី សមត្ថកិច្ចកំពុងបន្តធ្វើការសាកសួរនៅឡើយ រហូតមកដល់វេលាម៉ោង១១និង១៥នាទីយប់ថ្ងៃដដែលនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព