Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ៊ាន​ម្ល៉េះ​! សូ​ម្បី​តែ​របស់​មន្ត្រី​នគរបាល​ក៏​មិន​លើកលែង​ដែរ​នេះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ពិតជាហានមែន សូម្បីតែម៉ូតូ១គ្រឿងពាក់ស្លាកលេខនគរបាលយ៉ាងច្បាស់ក្រឡែត ហើយម្ចាស់ជាមន្ត្រីនគរបាលកំពុងឈរការពារក្បួនគណៈប្រតិភូនៅជិតនោះទៀតផងក៏ហ៊ានលួចដែរ ដោយមិនមានការខ្លាចអ្វីបន្តិចសោះ ។ ប៉ុន្តែពេលលួចបានអូសចេញបម្រុងជិះគេចខ្លួនទៅហើយ ស្រាប់តែបុរសអ្នករត់ម៉ូតូកង់បីម្នាក់ប្រទះឃើញ និងស្គាល់ថា ម៉ូតូនេះ គឺជារបស់នគរបាលក៏បានរត់ទៅប្រាប់ម្ចាស់ទើបឃាត់ខ្លួនបានភ្លាមៗតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ត្រង់ចំណុចមុខច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើនោះឈ្មោះ ម៉ាត់ ភារ៉ា អាយុ៣៨ឆ្នាំ មុខរបរ និងការស្នាក់នៅមិនពិតប្រាកដ ។ ម៉ូតូដែលជនសង្ស័យលួចនោះម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ នគរបាល 1-9889 ជាកម្មសិទ្ធិរបស់បុរសម្នាក់ផូ សុភ័ណ្ឌ អាយុជាង៣០ឆ្នាំ មុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។តាមនគរបាលបានឲ្យដឹងថា នៅមុនកើតហេតុ មន្ត្រីនគរបាលខាងលើបានជិះម៉ូតូទុកនៅក្រោយខ្នងត្រង់ចំណុចខាងលើ បន្ទាប់មកបានឈរការពារក្បួនគណៈប្រតិភូនៅចំណុចគោលដៅដែលថ្នាក់លើដាក់ឲ្យ ។

លុះក្រោយមករវល់តែឈរការពារក្បួនមិនបានមើលម៉ូតូ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពលួចអូសយកម៉ូតអូសរត់បម្រុងជិះគេចខ្លួន ប៉ុន្តែពេលនោះត្រូវបានអ្នករត់ម៉ូតូកង់បី ពលរដ្ឋឃើញស្គាល់ថា ម៉ូតូដែលជាសង្ស័យកំពុងអូសនោះជារបស់មន្ត្រីនគរបាលក៏បានរត់ទៅប្រាប់ទើបឈានដល់ការចាប់ខ្លួនបាន រួចនាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព