Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាំ​អង្កាល់​ទៀត​…​ម្ចាស់​មិន​នៅ​ឃើញ​ឱកាសល្អ​ចូល​ចាត់ការ​ខ្ទេច !

  • បោះពុម្ព

ខេត្តកណ្តាល ៖ ចោរអំបុកបំបែងឃើញម្ចាស់ចំការមិននៅចូលទៅលួចផ្លែដូង ខ្សែភ្លើង និងម៉ូទ័រទឹក ត្រូវនគរបាលឃាត់ខ្លួននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ លោក អាត ច័ន្ទដារា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«អំពើរលួច» ដែលប្រព្រឹត្តនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ តាមមាត្រា៣៥៣-៣៥៦ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទឈ្មោះ ឡូត ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ ប៉េង ស៊ុនឈីវ ភេទប្រុស អាយុ៧១ឆ្នាំ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ ។

តាមប្រភពពីសាក្សីបានឱ្យដឹងថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចចូលក្នុងចំការដែលគ្មានមនុស្សនៅចាំ ហើយលួចបេះផ្លែដូង កាត់ខ្សែភ្លើង និងលួចយកម៉ូទ័រ ដែលគេទុកបូមទឹកនៅក្នុងចំការ ។

ក្រោយមកត្រូវបានជនរងគ្រោះនាំគ្នាចាប់យកប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវវច្បាប់ ។តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន រីឯគ្រឿងញៀនវិញបានប្រើប្រាស់អស់រយៈពេលយូរឆ្នាំមកហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព