Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើ​លេង​សុទ្ធតែ​រាប់​ពាន់​ម៉ែត្រ​បែប​ហ្នឹង​…រឿង​អី​មិន​ហិនហោច !

  • បោះពុម្ព

ខេត្តកំពង់ចាម ៖ សមត្ថកិច្ចជាច្រើននាក់បានចុះបង្ក្រាបបទល្មើសនេសាទដោយបានធ្វើឡើងនៅ វេលាលម៉ោង៨និង០៥នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចព្រែករលំពោធិ ឃុំមៀន ស្រុកព្រៃឈរ រឹបអូបបានឧបករណ៏នេសាទជាច្រើន និងបានដុតកំទេចចោល ។

លោកឧត្តមសេនីយ៏ទោ ឯម កុសល ស្នងការនគរបាលខេត្តឲ្យដឹងថា ដោយទទួលបាននូវសេចក្តីរាយការណ៏ពីមូលដ្ឋានមកថា ត្រង់ទីតាំងព្រែករលំពោធិមានប្រជាពលរដ្ឋខិលខូចមួយចំនួនបាននាំគ្នាដាក់ស្បៃមុងដើម្បីចាប់យកត្រីតូចធំដោយខុសច្បាប់ ហើយរូបលោកក៏បានចាត់ឲ្យលោកវរសេនីយ៏ឯក ស្រេង ធារី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដឹកនាំកម្លាំងដោយបានសហការជាមួយនគរបាលស្រុកព្រៃឈរព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំមៀន ។

លោកស្នងការនគរបាលខេត្តបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដោយរឹបអូសបានរួមមាន របាំងស្បៃមុងប្រវែង៥៥០ម៉ែត្រ លូស្បៃមុងចំនួន១១មាត់ បង្គោលចំនួន១៧៥ដើម ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឧបករណ៏នេសាទត្រូវបានបំផ្លាញ និងដុតកម្ទេចចោលដោយបានបញ្ចប់នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែល ។កន្លងទៅថ្មីៗការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានសហការជាមួយរដ្ឋបាលជលផលចុះបង្ក្រាបបទល្មើសនេសាទចំនួន២ករណីក្នុងនោះមាននៅចំណុចព្រែកតានី ក្នុងភូមិទី៦ ឃុំព្រែកតានង់ ស្រុកកោះសូទិន ដោយដកហូតបានអាគុយ៤០អំពែចំនួន០២គ្រឿង ដងឆក់ចំនួន២គូរ អាំងវ៉ិចទ័រចំនួន០២គ្រឿងជនសង្ស័យរត់គេចខ្លួនបាត់ ។

ហើយ១កណីទៀតនៅត្រង់ចំណុចបឹងបេ៦ ឃុំស្តៅ ស្រុកកងមាស សមត្ថកិច្ចរឹបអូសបានលូស្បៃមុងប្រវែង២៥០០ម៉ែត្រ បង្គោលចំនួន១៣០ដើម ចាក់លែងកូនត្រីទៅក្នុងបឹងធម្មជាតិ៣០គីឡូក្រាមចំពោះឧបករណ៏នេសាទល្មើសច្បាប់ត្រូវបានបំផ្លាញចោល ដោយមានការឯកភាពពីលោកពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព