បណ្តាញសង្គម

ជនបរទេស​៣​នាក់​ជិះ​រថយន្ត​ទំនើប​មក​លេងល្បិច​ក្នុង​ហាង​លក់ទំនិញ

ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនបរទេស៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីទិញសម្ភារៈ និងបន្លំលួចលុយ១០០ដុល្លារពីហាងលក់ទំនិញមួយ

កន្លែង កាលពីម៉ោង៤ល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនបរទេស០៣នាក់ដែលបានបន្លំលួចលុយចំនួន១០០ដុល្លារពីជនរងគ្រោះ ឈ្មោះកែ សុជា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំកន្លែងកើតហេតុ។

ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យតាមបញ្ជាលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដោយឃាត់ខ្លួនបានជនសង្ស័យជាជនបរទេស៣នាក់ខាងលើរួមមាន ៖

១-ឈ្មោះ Sai Ur Rehman ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិប៉ាគីស្ថាន ស្នាក់នៅខេត្តសៀមរាប មុខរបរទេសចរណ៍ ។

២-ឈ្មោះ Ahmad Hassan Khalid ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិប៉ាគីស្ថាន ស្នាក់នៅខេត្តសៀមរាប មុខរបរទេសចរណ៍ និង

៣-ឈ្មោះ Muhammad Ati Khalid ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិប៉ាគីស្ថាន ស្នាក់នៅខេត្តសៀមរាប មុខរបរទេសចរណ៍ រួមជាមួយនឹងវត្ថុតាងដកហូតបាន មានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ 2AC 8721 ទូរស័ព្ទដៃ៤គ្រឿង និងកុំព្យូទ័រយួរដៃ១គ្រឿងផងដែរ ។

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនជនបរទេសទាំង៣នាក់ខាងលើទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។