បណ្តាញសង្គម

មិន​តិច​ទេ​នេះ ដូច​រក​ឃើញ​លុយរាប់​ម៉ឺន​ដុល្លារ​ដែល​ឈ្មួញ​ទុច្ចរិត​លាក់​ទុក

ខេត្តកំពង់ស្ពឺ ៖ ក្រោយប្រតិបត្តការរុករកឈើយ៉ាងក្តៅគគុកពីសំណាក់សមត្ថកិច្ចដោយជោគជ័យព្រមទាំងដកហូតវត្ថុតាងរថយន្តបាកុង និងឈើមួយចំនួនរួចមក នារសៀលថ្ងៃទី០៤ ខែ

កញ្ញា ឆ្នាំ២០១៩ កងរាជអាវុធហត្ថស្រុក បានស្រាវជ្រាវរុករកហើយបានរកឃើញឈើម្រេញ គ្រញូងឈាមមាន់ គគីជ្រុង ចំនួន១០កំណាត់ស្មើនឹង៥៧,១៧២ ម៉ែត្រគីប ។

ក្នុងចំណោមឈើទាំងអស់គឺឈើគ្រញូងឈាមមាន់មានតម្លៃថ្លៃជាងគេហើយក៏ជាឈើកម្រទៀតផង ។

ប្រភពបានឱ្យដឹងថា ឈើទាំងនេះគឺពួកឈ្មួញទុច្ចរិតបានដឹកពីខេត្តពោធិ៍សាត់យកទៅលាក់ទុកនៅក្នុងព្រៃខាងលិចភូមិដំបងវេញ ឃុំសង្កែសាទប មិនឆ្ងាយប៉ុន្មានពីផ្ទះថៅកែឈើដ៏ល្បីប្រចាំស្រុកឱរ៉ាល់ឡើយ ។

ក្រោយសមត្ថកិច្ចរុករកឃើញឈើទាំងនេះរួចមកអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងតែម្តង និងធ្វើកំណត់ហេតុដកហូតជាសម្បត្តិរដ្ឋ ៕