Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អស់លក្ខណ៍​ត្រឹម​មិន​បិទ​អុី​ន​ធើ​ណេ​ត​នាង​តាមដាន​ដឹង​ក្របួច​ដល់​បន្ទប់​ជួល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃស្ត្រីម្នាក់បានសម្រេចហើយជិះរត់គេចត្រូវកម្លាំងនគរបាលអន្តរាគមន៍សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ក្នុង

បន្ទប់ជួលបាន៧នាក់ក្នុងនោះមានស្រីម្នាក់ និងប្រុស៦នាក់ និងដកហូតម៉ូតូចំនួន៣គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ស្រី ពីន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក ZOOMER-X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GL-5026 ។

ម៉ូតូជនសង្ស័យដែលសមត្ថកិច្ចដកហូត៣គ្រឿង ទី១ម៉ាក XR ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CM-4957, ទី២ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HC-0700 និងទី៣ម៉ាកស្កូបពី ពណ៌ស អត់មានផ្លាកលេខ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌ក្រហម ជិះគ្នា៣នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈនាងកំពុងជិះម៉ូតូឃើញជនសង្ស័យជិះម៉ូតូម៉ាក XR មួយគ្រឿងជិះម្នាក់ឯងកំពុងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ តាមផ្លូវខាងលើ តែឆក់អត់បានបន្ទាប់មកឃើញជនរងគ្រោះកំពុងលើកទូរសស័ព្ទដែលគេតេមក ស្រាប់តែជនសង្ស័យម្នាក់ខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនារីរងគ្រោះបានសំរេចហើយជិះរត់គេចខ្លួនបាត់ ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ខណៈភ្លាមៗនោះជនរងគ្រោះបានទូរស័ព្ទប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗផងដែរ ខណៈនោះដែរដោយទូរស័ព្ទជនរងគ្រោះ មានជាប់ Location ដោយជនសង្ស័យមិនបានបិទអ៊ីនធើរណេតហើយសមត្ថកិច្ចក៏បានជិះដេញជនសង្ស័យតែជនសង្ស័យមិនចាប់អារម្មណ៍បានចូលបន្ទប់ជួលរបស់ខ្លួននៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

បន្ទាប់មកកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌដែលសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍បានព័ទ្ធជុំវិញផ្ទះជួលខាងលើដោយមានបក្សពួក៧នាក់ដែលកំពុងសម្ងំនៅបន្ទប់ជួល ហើយសមត្ថកិច្ចបានឃាត់ជនសង្ស័យទាំង៧នាក់រួមនឹងដកហូតម៉ូតូចំនួន៣គ្រឿងយកទៅអធិការខណ្ឌពោធិ៍សែនជ័យភ្លាមៗផងដែរ ។

សមត្ថកិច្ចបានសាកសួរ ទៅលើជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពបានសារភាពថា ខ្លួនពិតជាឆក់ទូរស័ព្ទដៃនារីរងគ្រោះខាងលើមែន ហើយបានធ្លាប់ធ្វើសកម្មភាពចំនួន១០ដងផងដែរជនសង្ស័យ៦ម្នាក់ទៀតជាបក្សពួករបស់ខ្លួន ។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅអធិការខណ្ឌពោធិ៍សែនជ័យហើយសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី ៕