Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រហែល​មិន​អស់ចិត្ត​ហើយ ម្តង​ហើយ​ចង់​ម្តងទៀត​មានអី​ចុង​ក្រោយជាប់អន្ទាក់សមត្ថកិច្ច

  • បោះពុម្ព

ខេត្តសៀមរាប ៖ នេះបើតាមលោកវរសេនីយ៍ឯក ដួង សុខា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ថា ដោយមានការសហការគ្នា

យ៉ាងស្អិតរមួតជាមួយប្រជាការពារភូមិ និងកម្លាំងស្រុកប្រាសាទបាគង កម្លាំងស្រុកបន្ទាយស្រី និងកម្លាំងស្រុកពួក តាមប្រម៉ាញ់រហូតដល់ខេត្តបាត់ដំបងទើបឈានទៅដល់ធ្វើការឃាត់ខ្លួនបាន ។

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង០១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញានេះ ចំណុចភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាបបានប្រាប់ឱ្យថា ក្រោមកិច្ចសហការប្រទាក់ក្រឡា រវាងអធិការស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងកម្លាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប រួម និងប្រជាការពារស្រុកប្រាសាទបាគងទើបយើងបានបង្ក្រាបក្រុមចោរ១ក្រុមបានជាបន្តបន្ទាប់ចំនួន៨នាក់ ខណៈកំពុងធ្វើសកម្មភាពលួចគោដឹកតាមរថយន្តកូរ៉េ២តោនកន្លះ ចំនួន១គ្រឿង និង៣តោនកន្លះ ចំនួន១គ្រឿង ដើម្បីយកទៅលក់តាមបណ្តាខេត្តផ្សេងៗ ហើយក្រុមជនសង្ស័យទាំង៨នាក់នេះធ្លាប់បានធ្វើសកម្មភាពលួចគោ ក្របី នៅក្នុងខេត្តសៀមរាបជាច្រើនលើកច្រើនសារមកហើយ ។

លោកបញ្ជាក់ទៀតថា ជនសង្ស័យទាំង៨នាក់នោះមាន ទី១- ឈ្មោះ ឆន ចាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិដើមរការ ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ទី២- ឈ្មោះ ម៉ម ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិចេកចាវ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ទី៣- ឈ្មោះ ឌី សៅរ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ សញ្ជាតិខ្មែរនៅភូមិ កណ្ដុរសរ ឃុំបងកន្ទួត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។

ទី៤ – ឈ្មោះ កុក លីសារ ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរជាម្ចាស់ឡាន នៅភូមិចំការតាពង ឃុំស្រែស្ដុក ស្រុកកន្ដៀង ខេត្តពោធិ៍សាត់ ។

ទី៥-ឈ្មោះ គា តូ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិដូននំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជាម្ចាស់ឡាន) កូរ៉េ២តោនកន្លះ ។

ទី៦- ឈ្មោះ ស៊ឹម ប៉ិក ហៅប៉ក់ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិគក់ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ (ម្ចាស់រថយន្ត កូរ៉េ៣តោនកន្លះ) ។

ទី៧- ឈ្មោះ ប្រាក់ សៀប ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិគក់ ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ។

និងទី៨- ឈ្មោះ គ្រឿន កន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រាំពែ ឃុំត្រាំពែ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។លោកបានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៨បានឆ្លើយសារភាព នៅចំពោះសមត្ថកិច្ចជំនាញយើងថា ពួកគេពិតជាបានធ្វើសកម្មភាពលួច គោ ក្របី របស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបពិតប្រាកដមែន ។

លោកបានបញ្ជាក់បន្ថែមទៀតថា ក្រោមពីបានធ្វើការឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងដកហូតពីជនសង្ស័យខាងលើរួមមាន រថយន្តកូរ៉េចំនួន២គ្រឿង ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពលួច គោ ក្របី របស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ និងវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី៦ ខែកញ្ញានេះ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានគោ ក្របី មេត្តាដេញចូលក្រោល ព្រមទាំងមានរោងដាក់ឱ្យបានត្រឹមត្រូវ និងចេះប្រុងប្រយ័ត្នផងចៀសវាងដូចករណីនេះអញ្ចឹង កុំចាប់បានជនសង្ស័យ ចុះបើចាប់មិនបាន តើវាទៅបែបណាវិញ ដូច្នេះសូមបងប្អូន ចូលរួមសហការជាមួយសមត្ថកិច្ចឱ្យបានជាប់ជាប្រចាំ ៕