Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញ​​ចេញពី​កម្មវិធី បុរស​៣​នាក់​ជិះ​តាម​ក្រោយ​ធ្វើ​សកម្មភាពដាក់ពួកនាង​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ចេញពីកម្មវិធីជប់លៀង ខណៈបើកបរម៉ូតូមួយគ្រឿងធ្វើដំណើរតាមផ្លូវ ស្រាប់តែមានក្រុមជនសង្ស័យជិះម៉ូតូតាមក្រោយរួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព ហើយបណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសធ្ងន់ ។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវបេតុង ជាប់របងវត្តពោធិ៍វ័ន្ត ភូមិផ្លាំង សង្កាត់ស្នោ ខណ្ឌកំបូល ។ជនរងគ្រោះឈ្មោះ មាន ចរិយា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់ ក្លឹប វាយកូនហ្គោល មានស្រុកកំណើតនៅភូមិតាអិន សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូមួយគ្រឿងដែលត្រូវក្រុមជនសង្ស័យយកទៅបាត់នោះម៉ាកហុងដាប៊ីត (HONDA BEAT) ពណ៌ផ្កាឈូក ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១HU-៨២២៦ ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងស្ត្រីម្នាក់ទៀតជាមិត្តភក្តិបានចេញពីកម្មវិធីជប់លៀងនៅក្លឹបរ៉ូយ៉ាល់ ដោយស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ចំណែកស្ត្រីជាមិត្តភក្ដិម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាកបានជិះតាមពីក្រោយ ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកក្រុមជនសង្ស័យខាងលើនោះបានធ្វើសកម្មភាពដោយយកកាំបិតបុ័ងតោគំរាម និងយកបំពង់ទីបវាយស្ត្រីរងគ្រោះបណ្តាលឲ្យរងរបួសប៉ោងមុខសន្លប់ស្តូក ហើយក្រុមជនសង្ស័យក៏យកម៉ូតូរបស់ស្ត្រីរងគ្រោះជិះគេចខ្លួនបាត់តែម្តង ចំណែកមិត្តភក្តិរបស់ស្ត្រីរងគ្រោះពេលឃើញជនសង្ស័យធ្វើសកម្មភាពវាយប្លន់បែបនេះ ធ្វើឱ្យនាងមានការភិតភ័យគិតតែពីយំ ។

បន្ទាប់ពីកើតហេតុ ស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកនាំយកទៅសង្គ្រោះភ្លាមៗនៅគ្លីនិកជិតកន្លែងកើតហេតុ ដោយសារតែស្ត្រីរងគ្រោះរងរបួសធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារបានដឹកយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យម្តុំចោមចៅ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្នោបានចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ដោយបានរកឃើញវត្ថុតាងរួមមានកាំបិតបុ័ងតោ១ជារបស់ជនសង្ស័យ ដោយឡែកជនរងគ្រោះមិនទាន់បានមកដាក់ពាក្យបណ្ដឹងនៅឡើយទេ ដោយសារកំពុងព្យាបាលរបួស ៕

ដកស្រង់ពី៖កោះសន្តិភាព