Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់​ឡាន​តម្លៃ​ជិត​១៤​ម៉ឺន​ដុល្លារ​…​អរ​គុណ​​ដល់​សមត្ថកិច្ច​កម្ពុជា​ខ្លាំង​ណាស់

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ គិតនៅត្រឹមម៉ោងជាង០៤រសៀលថ្ងៃទី១១ កញ្ញា នេះ ក៏មានការឃាត់ខ្លួនមនុស្សចំនួន៤នាក់ ប៉ុន្តែនៅពេលធ្វើការសាកសួរ គឺកងរាជអាវុធហត្ថអះអាងថា មានមនុស្ស៣នាក់គឺជាកម្មករស៊ីឈ្នួលដឹកទេ ដោយសាររកឃើញថា អ្នកទាំង៣មិនមានពាក់ព័ន្ធក៏ដោះលែងឱ្យត្រឡប់ទៅវិញ លើករណីលួចរថយន្តទំនើបមួយគ្រឿងពីប្រទេសថៃ ។ ដោយឡែក កម្លាំងបានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលជាប់ពាក់ព័ន្ធ ដោយកំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ។

សូមរំលឹកថា ករណីរថយន្តស៊េរីទំនើបមួយគ្រឿង ដែលមានតម្លៃរហូតដល់៣លាន៥សែន៩ម៉ឺនបាត(ស្មើនឹងជាង១៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក) មានម្ចាស់ជាជនជាតិថៃដូចគ្នា បានតាមរកក្នុងប្រទេសថៃ តែ ទីបំផុត ត្រូវកម្លាំងអាវុធហត្ថកម្ពុជាក្របួចចាប់បាន ស្ថិតលើដងផ្លូវជាតិលេខ៥៨ ក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក កាលពីយប់ថ្ងៃទី៨ កញ្ញា ហើយបានរៀបចំធ្វើពិធីប្រគល់-ទទួលជូនម្ចាស់វិញ ដោយបានមានការថ្លែងអំណរគុណដល់មន្ត្រី និងសមត្ថកិច្ចកម្ពុជានៅលើស្ពានព្រំដែនអន្តរជាតិប៉ោយប៉ែត -ខ្លងលឹកផងដែរ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ កញ្ញា ម្ចាស់រថយន្តស៊េរីទំនើបខាងលើ បានចូលមកកម្ពុជា តាមរយៈមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធរថយន្តបានមកជួបជាមួយកម្លាំងអាវុធហត្ថនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីទទួលយករថយន្តខាងលើត្រឡប់ទៅប្រទេសខ្លួនវិញ ។

បើតាមព័ត៌មានថា រថយន្តមួយគ្រឿងនេះ បានមកដល់កម្ពុជាតាំងពីថ្ងៃទី៧ កញ្ញា កំពុងបើកលើដងផ្លូវជាតិលេខ៥ ដល់ចំណុចភ្លើងស្តុបមួយកន្លែង ក្នុងក្រុងសិរីសោភ័ណ (ស្តុបទឹកថ្លា) ក៏ខូចមិនអាចដំណើរការបាន ។

បន្ទាប់មក គេក៏ជួលរថយន្តស្ទូចដឹកចូលទៅកន្លែងជាងជួសជុលមួយកន្លែង នៅចំណុចភូមិស្រមោចអស់រយៈពេលមួយយប់ ។ លុះព្រឹកឡើងក៏ជួលរថយន្តដដែល ដឹកបន្តបំរុងយកឆ្លងព្រំដែនចូលទៅប្រទេសថៃវិញតាមច្រករបៀងដដែល តែមិនទាន់ដល់គោលដៅផង ក៏ត្រូវកងរាជអាវុធហត្ថស្ទាក់ចាប់បានតែម្តង ។

ពេលសាកសួររកគោលដៅលួចរថយន្តឆ្លងដែនពីប្រទេសថៃ ជនសង្ស័យជាជនជាតិថៃដែលត្រូវឃាត់ខ្លួនបានប្រាប់ថា អ្នកដែលទៅទទួលបើករថយន្តឆ្លងដែន គឺជាជនជាតិខ្មែរបានរត់គេចខ្លួនបាត់អស់ហើយ ។

ជនសង្ស័យជាជនជាតិថៃបានអះអាងថា ខ្លួនមិនដែលមកព្រំដែនទេ ទើបមិនស្គាល់ឈ្មោះច្រករបៀងនោះ ប៉ុន្តែគេប្រាប់ថា រថយន្តខាងលើជួលគេដឹកប្រុងទៅច្រករបៀងដែលខ្លួនឆ្លងកាត់ តែមិនទាន់ទៅដល់គោលដៅផង ក៏ត្រូវសមត្ថកិច្ចចាប់តែម្តង ។ តាមប្រភពព័ត៌មានបានបន្តថា រថយន្តខាងលើមិនអាចដំណើរការបាន គឺដោយសារត្រូវម្ចាស់បានផ្តាច់ប្រព័ន្ធGPS កុំអីរថយន្តខាងលើទៅដល់គោលដៅយ៉ាងរលូនបាត់ទៅហើយ។

ដកស្រង់ពី៖កោះសន្តិភាព