Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រឡាប់ រថយន្ត សង្គ្រោះបន្ទាន់ មន្ទីពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់ ខេត្តកំពង់ចាម

  • បោះពុម្ព

កំពង់ចាម៖ ម៉ោង៨នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤នេះ នៅចំណុចភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ មានគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត សង្គ្រោះបន្ទាន់ មន្ទីពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់ បានដឹកអ្នកជម្ងឺ ទៅកំពង់ចាម មកដល់ចំណុច កើតហេតុខាងលើ រថយន្តបានក្រឡាប់ ធ្លាក់ពីលើផ្លូវបណ្តាលឲ្យ រងរបួសមនុស្ស ៣នាក់ ធ្ងន់ ១នាក់។

បន្ទាប់ពីទទួលបាន ព័ត៌មានភ្លាមៗ លោកឧត្តមសេនីយ៍ ប៉ែន រ័ត្ន ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំង នគរបាលស្រុកស្ទឹងត្រង់ ចុះដល់កន្លែងកើតហេតុ អនុវត្តជំនាញ និងអន្តរាគមន៍ ជួយបន្តដឹកជញ្ជូន អ្នករងរបួស ទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម។

អ្នករងរបួសធ្ងន់ជាងគេ ឈ្មោះ ឡាំង ដាណេ អាយុ ៦ឆ្នាំ មានអការៈគ្រុនឈាម ស្រាប់ផង ក៌ជួបហេតុការណ៍ ក្រឡាប់ឡានពេទ្យខាងលើនេះ ធ្លាក់ចូលក្នុងទឹក ធ្វើអោយឆ្លក់ទឹក ស្ទើរស្លាប់ស្ទើររស់ ទាំងដៃជាប់នឹង សារ៉ូម គួរអោយអាណិត។