បណ្តាញសង្គម

ចុះប្រមូលទាំង​ប្រុសទាំងស្រី​ក្រោយ​ប្រព្រឹត្តល្មើសច្បាប់​នៅភូមិសង្កែ​

ត្តតាកែវ ៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈុន សុមេធា សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបាទី បានចុះបង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន៤នាក់ រួមជាមួយវត្ថុតាងដើម្បីបញ្ជូនឡើងតុលាការ។ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យទាំង៤នាក់ត្រូវបានចាប់ឃាត់ខ្លួនខាងលើ ក្នុងនោះ១-ឈ្មោះ ណុប ម៉ៅ ភេទស្រី អាយុ៥៩ឆ្នាំ មុខសញ្ញាជួញដូរគ្រឿងញៀន ២-ឈ្មោះ ស៊ឹម សុភក្តិ ភេទប្រុស អាយុ៣៤ឆ្នាំ មុខសញ្ញាជួញដូរគ្រឿងញៀន ៣-ឈ្មោះ គឹម ធួន ភេទប្រុស អាយុ៣៣ឆ្នាំ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន និង៤-ឈ្មោះ វ៉ន សុខគឿន ភេទប្រុស អាយុ២០ឆ្នាំ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន។

ចំណែកវត្ថុតាងដកហូតបានរួមមានម្សៅក្រាមសថ្លាចំនួន៣២កញ្ចប់ ទូរសព្ទ័ចំនួន២គ្រឿងនិងសម្ភារៈសម្រាប់សេពថ្នាំញៀនមួយចំនួនផងដែរ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ និងវត្ថុតាងត្រូវបាននាំមកកាន់ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព