Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្អើលពេញហាងខារ៉ាអូខេ…វាយយកលុយ​ចិនដូចគ្នា

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីក្រុមជនសង្ស័យជាជនជាតិចិនមានគ្នាប្រហែល៧ទៅ១០នាក់ចូលមកកន្លែងទទួលភ្ញៀវក្នុងហាងខារ៉ាអូខេមួយកន្លែង និងវាយទៅលើបុគ្គលិកផ្នែកចិតផ្លែឈើជាជនជាតិចិនម្នាក់ រួចប្រមូលប្រាក់ពីបុគ្គលិកផ្នែកគិតលុយអស់ចំនួន២០០០ដុល្លារ បន្ទាប់មកក្រុមជនសង្ស័យនាំគ្នាឡើងជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ៥៧០ ពណ៌ខ្មៅ មិនចាំស្លាកលេខ គេចខ្លួនបាត់អស់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥៧នាទីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេមួយកន្លែងយីហោង «បុកឃីងហូមផាលីស» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ជាប់របងមន្ទីរសុខាភិបាលថ្មី) ។

ក្រុមជនសង្ស័យខាងលើត្រូវបានគេដឹងថាជាជនជាតិចិន តែមិនស្គាល់អត្តសញ្ញាណនោះទេ បានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះឈ្មោះ LONG HUAYOU ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិចិន ជាបុគ្គលិកផ្នែកចិតផ្លែឈើ កាន់លិខិតឆ្លងដែន EE២២៩៣១៣៨ ស្នាក់នៅហាងកន្លែងកើតហេតុខាងលើ ។

ពាក់ព័ន្ធករណីខាងលើនេះ ត្រូវបានកម្លាំងកងរាជអាវុធក្រុងកំពុងសហការជាមួយកម្លាំងមន្ទីរជំនាញកងរាជអាវុធខេត្តធ្វើការស៊ើបអង្កេត និងស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យខាងលើ ដើម្បីយកមកចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព