Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់រំលោភ កូនស្រីបង្កើត តាំងពីឆ្នាំ២០១១ ពេលបែកធ្លាយ ប្រពន្ធស្តីបន្ទោស ផឹកថ្នាំពុល សម្លាប់ខ្លួន

  • បោះពុម្ព

ត្បូងឃ្មុំ៖ ឪពុកអគតិម្នាក់ បានធ្វើសកម្មភាព ដ៏ថោកទាប ចាប់រំលោភ កូនស្រីបង្កើត តាំងពីឆ្នាំ២០១១ លុះបែកការ នៅឆ្នាំ២០១៤ ស្ត្រីជាប្រពន្ធដឹង ក៏ស្តីបន្ទោស ហើយតូចចិត្ត លេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែមិនស្លាប់ ត្រូវសាច់ញាតិ យកទៅសង្គ្រោះ នៅមន្ទីរពេទ្យទាន់ ។

ហេតុការណ៍ ដ៏គួរស្អប់ខ្ពើម ខាងលើនេះ បានកើតឡើង កាលវេលាម៉ោង ៦និង៤៥នាទីព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ អធិការនគរបាលស្តីទី ស្រុកពញាក្រែក លោក អាំ សុផល បានឲ្យដឹងថា កាលពីចុងឆ្នាំ២០១១ ជនសង្ស័យជាឪពុក ឈ្មោះ ប៊ុន សឿន អាយុ ៤៣ឆ្នាំ បានចាប់រំលោភកូនស្រី ឈ្មោះ ស ស.ណ អាយុ ១៤ឆ្នាំ នៅពេលយប់ជាមួយ ឪពុក ខណ:ដែលបងៗ និងម្តាយមិននៅផ្ទះ ចេញទៅស៊ីឈ្នួលក្រៅស្រុក អស់ ។

លោក អាំ សុផល បានបន្តថា ក្នុងរយ:ពេល១ខែនោះ ឪពុករូបនេះ បានចាប់រំលោភ កូនស្រីរបស់ខ្លួន ពី២ទៅ៣ដង ។ រឿងរ៉ាវនៃការ រំលោភកូនស្រី បង្កើតនេះ បានបន្តលាក់បាំង រហូតមកដល់ឆ្នាំ២០១៤ ទើបនៅព្រឹកព្រលឹម ថ្ងៃទី២ ខែសីហា រឿងរ៉ាវដ៏ថោកទាប មួយនេះ បានបែកធ្លាយ ដឹងដល់ស្ត្រីជាម្តាយ រហូតមានការស្តីបន្ទោស ធ្វើឲ្យជនសង្ស័យខូចចិត្ត យកថ្នាំបាញ់សម្លាប់ ស្មៅផឹក ប៉ុន្តែត្រូវសាច់ញាតិ ជួយសង្គ្រោះទាន់ ដឹកយកទៅ មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះ ។ ក្រោយទទួលព័ត៌មាន ពីករណី នេះ វេលាម៉ោង៧ និង៤០នាទី ព្រឹក លោក អាំ សុផល បានដឹកនាំនគរបាលជំនាញ សហការជាមួយ នគរបាល ប៉ុស្តិ៍រដ្ឋបាលត្រពាំងផ្លុង ចាត់ការតាម នីតិវិធីច្បាប់ ៕

គួរបញ្ជាក់ដែលថា ក្នុងនាមជាមាតាបិតា ដែលជាអ្នកមានគុណ គួរណាស់តែផ្ដល់ ព្រុំវិហារធម៌ដល់កូនៗ ពោលគឺ  មិនត្រូវប្រព្រឹត្តិ អំពើដល់ថោកទាប់ ដែលសង្គមស្អប់ខ្ពើម និងបាត់បង់នូវអនាគត របស់កូន ហើយមិនមែន យកការស្លាប់ មកបញ្ជប់រឿននោះឡើយ ។

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល