បណ្តាញសង្គម

សុំគោលការណ៍ចុះឆែកឆេរឃាត់បាន​ប្រុស២នាក់​ និង​ស្រីម្នាក់​ក្នុងផ្ទះជួល​

ខេត្តប៉ៃលិន ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះធ្វើការបង្ក្រាបបទល្មើសជួញដូរសារធាតុញៀនខុសច្បាស់មួយករណី និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ព្រមទាំងវត្ថុតាងដើម្បីបញ្ជូនទៅចាត់ការតាមច្បាប់ ។

ខេត្តប៉ៃលិន ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះធ្វើការបង្ក្រាបបទល្មើសជួញដូរសារធាតុញៀនខុសច្បាស់មួយករណី និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ព្រមទាំងវត្ថុតាងដើម្បីបញ្ជូនទៅចាត់ការតាមច្បាប់ ។

ជនសង្ស័យទាំង៣នាក់ខាងលើ រួមមាន១-ឈ្មោះ ធឿន ប៉ក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ២-ឈ្មោះ ម៉ុន ចាន់ទ្រា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និង៣-ឈ្មោះ ឃុយ នីន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ។

ជនសង្ស័យទាំង ៣នាក់រស់នៅភូមិ-ឃុំកើតហេតុខាងលើ។តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលចុះធ្វើបង្ក្រាបករណីខាងលើ គឺកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានធ្វើការឆ្លងយោបល់ពីលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសុំគោលការពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ធ្វើការឆែកឆេរនៅក្នុងទីតាំងកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា បន្ទាប់ពីបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាហើយ លោកឧត្ដមសេនីយ៍ស្នងការបានឲ្យកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ខាងលើ និងឆែកឆែររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ប្រភេទ ICE (ម៉ាទឹកកក) ចំនួន១កញ្ចប់តូច, ឧបករណ៍ប្រើប្រាស់ រួមជាមួយថង់ប្លាស្ទិកសម្រាប់វេចខ្ចប់នូវសារធាតុញៀនមួយចំនួន, បំពង់ទីប១ និងដាវសាំម៉ូរ៉ៃ១ដើម។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរជនសង្ស័យទាំង៣នាក់ខាងលើ និងកសាងសំណុំរឿងដើម្បី បញ្ចូនទៅតុលាការ ៕

ដកស្រង់ពី៖កោះសន្តិភាព