Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សត្វព្រៃ​រាប់រយ​គីឡូ​លោតឆ័ត្រ​តាម​ឡានក្រុង អស់លក្ខណ៍​ត្រឹម​ខេត្តកំពង់ធំ

  • បោះពុម្ព

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំបានធ្វើការបង្ក្រាបរថយន្ដក្រុងមួយគ្រឿងជារបស់ក្រុមហ៊ុនបូព៌ាអាស៊ី ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនសត្វព្រៃទម្ងន់២៣២គីឡូក្រាមដោយខុសច្បាប់នៅចំណុចភូមិស្លាកក្រាញ់ ស្រុកស្ទោង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះដោយមានការសម្របសម្រួលពីលោកអុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងន វុនរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ជាអ្នកបើកបររថយន្ដរថយន្តក្រុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ៣D-២៤១៧ ជារបស់ក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ ។

សមត្ថកិច្ចចាប់យកវត្ថុតាងមានដូចជា សត្វអណ្តើកសកលចំនួន២៨ក្បាល ស្មើនឹង១៧៩ គីឡូក្រាម, សត្វពស់ចាន់ល្មមចំនួន៨២ក្បាល ស្មើនឹង៤៥គីឡូក្រាម និងសត្វទន្សងចំនួន៤ក្បាល ស្មើនឹង៨គីឡូក្រាម ។ក្រោយធ្វើកំណត់ហេតុរួច វត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យនាយសង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព