បណ្តាញសង្គម

ចាប់​ចោរលួចគាស់ផ្ទះម្នាក់ ដកហូត​ទ្រព្យ​បាន​មក​វិ​ញ​

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២២ កញ្ញា ក្រោយពីមានការសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើចោរកម្ម នៅភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងប្ញស្សី។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះទិត តយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅកន្លែងកើតហេតុ ។

ជននេះត្រូវបានកម្លាំងអធិការស្រុកមោងប្ញស្សីឃាត់ខ្លួន ក្រោយពីសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីគាស់ទម្លាយលំនៅឋានចូលលួចទ្រព្យសម្បត្តិ កាលពីព្រឹកថ្ងៃទី២១ នៅចំណុចភូមិ-ឃុំខាងលើ ដែលម្ចាស់ផ្ទះឈ្នះឆន ខ្លឹង ភេទស្រី អាយុ៣១ឆ្នាំ ។ លោកស្នងការរងបានបញ្ជាក់ថា ក្រោយទទូលបណ្ដឹងជនរងគ្រោះ មន្ត្រីជំនាញក៏បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់តែម្ដង។

បើតាមជនរងគ្រោះឈ្មោះឆន ខ្លឹង បានប្រាប់សមត្ថកិច្ចថា ជនដៃដល់បានគាស់ផ្ទះគាត់ចូលលួចទ្រព្យសម្បត្តិ នៅពេលគាត់បិតទ្វាររួចចេញទៅក្រៅ លុះត្រឡប់មកវិញទើបដឹង។គាត់បានប្រាប់ទៀតថា ជនដៃដល់បានលួចយកខ្សែ.កមាស១ខ្សែទម្ងន់២,៧តំឡឹង ខ្សែដៃ១ខ្សែទម្ងន់១តំឡឹង និងលុយខ្មែរចំនួន១៣លានរៀល។

ក្រោយពេលឃាត់ខ្លួនយកមកសួរនាំ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានគាស់ផ្ទះចូលលួចគ្រឿងអលង្ការនិងលុយរបស់ជនរងគ្រោះមែន។ ជាមួយនឹងការឃាត់ខ្លួន មន្ត្រីជំនាញបានដកហូតវត្ថុតាង មានលុយខ្មែរចំនួន៨លានរៀល ខ្សែ.កចំនួន១ខ្សែ និងខ្សែដៃ១ខ្សៃ។ ពេលនេះមន្ត្រីជំនាញកំពុងសួរនាំ ចាត់ការតាមនីតិវិធីហើយ ។

ដកស្រង់ពី៖កោះសន្តិភាព