Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​សំណង់​មិន​រៀបរយ​ក្តាន់​២

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកអធិការដ្ឋានប៉ុស្តិ៍បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ស្ថិតនៅចំណុចសំណង់មិនរៀបរយ ក្តាន់២ ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។

ជនសង្ស័យម្នាក់ខាងលើឈ្មោះ យ៉ែម បុរី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនឹងទីលំនៅមិនពិតប្រាកដ (ជាអ្នកជួញដូរគ្រឿងញៀន)។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ (ក្នុងនោះកញ្ចប់តូច១ និងធំ១) និងទូរសព្ធ័ម៉ាកណូគា ពណ៌ខ្មៅចំនួនមួយគ្រឿង។

បច្ចុប្បន្ន ជនសង្ស័យម្នាក់ខាងលើត្រូវបានកម្លាំងជំនាញខណ្ឌប៉ុសិ៍្តកំពុងធ្វើការសាកសួរដើម្បីបន្តស្រាវជ្រាវរកបក្ខពួក និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យម្នាក់ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព