Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្នំពេញ៖ អគ្គិភ័យឆេះ ឃ្លាំងស្ដុកក្រណាត់ របស់រោងចក្រ ភីភីអេស នៅជិតរង្វង់ មូលកាំកូស៊ីធី

  • បោះពុម្ព

ភ្នំពេញ៖ ឃ្លាំងស្ដុកក្រណាត់ របស់រោងចក្រ ភីភីអេស ដែលមានទីតាំងស្ថិតនៅ ភូមិទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពោលនៅជិត រង្វង់មូលកាំកូស៊ីធី ត្រូវបានអគ្គិភ័យឆាបឆេះ នៅវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤នេះ បណ្ដាលឱ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចពន្លត់ អគ្គិភ័យ រាជធានីភ្នំពេញ ចុះទៅជួយអន្ដរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ។

យោងតាមសេចក្ដីរាយការណ៍ ពីសាក្សីមួយចំនួន បានឱ្យដឹងថា មុនដំបូងឡើយគេ បានឃើញ ផ្សែងហុយចេញពី ឃ្លាំងស្ដុកក្រណាត់ របស់រោងចក្រមួយនេះ ខ្មួលខ្មាញ់ឡើងទៅ លើធ្វើឱ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងរហូត ទាក់ទងទៅ សមត្ថកិច្ច និងអាជ្ញាធរ ចុះមក ជួយអន្ដរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ។ មួយសន្ទុះក្រោយមក រថយន្ដពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែង កើតហេតុ ដើម្បីបាញ់ពន្លត់ ប៉ុន្ដែរហូតដល់ មកដល់វេលាម៉ោង៥ ល្ងាចថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននឹងកំពុង ជួយអន្ដរាគមន៍នៅឡើយ ។