Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជន​ដ៏​ល្បី​ប្រចាំ​ភូមិ​! គេច​៩​ឆ្នាំ​ហើយ​ស្មាន​តែ​ភ្លេច​… ខំ​លប​ៗ​ចូល​ផ្ទះ​វិញ​អស់​លក្ខណ៍

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យក្នុងអំពើប្លន់ម្នាក់ដែលរត់គេចខ្លួនអស់រយៈពេល៩ឆ្នាំមកហើយនោះ ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ បន្ទាប់ពីជននេះលបចូលមកផ្ទះកាលពីអំឡុងបុណ្យភ្ជុំបិណ្ឌ។

ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចនគរបាលស្រុក បានបញ្ជូនខ្លួនទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីយកទៅប្រគល់ឱ្យតុលាការ ព្រោះជននេះមានដីកាចាប់ខ្លួនស្រាប់។ ការចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី២៨ កញ្ញា ២០១៩ នៅភូមិច្រនៀងចាស់ ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ។

ប្រភពពីនគរបាលបានឱ្យដឹងថា ជនសង្ស័យខាងលើនេះជាសមាជិកក្រុមចោរប្លន់ដ៏ល្បីមួយរូប ដែលតែងតែធ្វើសម្មភាពប្លន់ក្នុងភូមិសាស្ត្រស្រុកបសេដ្ឋកន្លងមក តែបក្សពួកមួយចំនួនក៏ត្រូវបានចាប់ខ្លួនចាត់ការតាមច្បាប់អស់ហើយដែរ គឺចាប់ដោយកម្លាំងការយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដោយឃាត់ខ្លួនបាន០៣នាក់ និងដកហូតអាវុធ AK ចំនួន២ដើមរួចមកហើយ ព្រមទាំបញ្ជូនទៅដាក់ពន្ធនាគារអស់ហើយដែរ រីឯជននេះរត់គេចខ្លួនរួច ហើយក្រោយមកលបចូលមកផ្ទះវិញកាលពីអំឡុងបុណ្យភ្ជុំប័ណ្ឌ ក៏ត្រូវឃាត់ខ្លួនតែម្តង។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែ៥ ឆ្នាំ២០១០ ជនល្មើសរូបនេះ រួមនឹងបក្សពួកបានធ្វើសកម្មភាពប្លន់តែមិនបានសំរេច នៅផ្ទះគ្រូបង្រៀនមួយរូប ស្ថិតនៅក្នុងភូមិពោធិត្បែង ឃុំនិទាន ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ហើយខណៈពេលធ្វើសកម្មភាពនោះដែរ ជនល្មើសរូបនេះបានច្រឡំបាញ់ត្រូវប្អូនរបស់ខ្លួន បណ្តាលឱ្យស្លាប់ ហើយអូសសាកសពមកផ្ទះឱ្យឪពុកម្តាយធ្វើបុណ្យ រួច ក៏គេខ្លួនបាត់ទៅ៕

ដកស្រង់ពី៖កោះសន្តិភាព