បណ្តាញសង្គម

ខែ​បុណ្យ​ទាន​…​លេង​មួយ​ដែក​ស្រួច​បងប្អូន​ភ្នែក​.​ស​គ្រប់​គ្នា !

ខេត្តកណ្តាល ៖ អំពើរហិង្សាមួយបានកើតឡើងធ្វើឱ្យជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវៀតណាម ហើយជនដៃដល់កំពុងរត់គេចខ្លួន ។ ខណៈជនរងគ្រោះអង្គុយផឹកត្រូវជនសង្ស័យជិះម៉ូតូកាត់កន្លែងផឹករួចឈប់ម៉ូតូចូលផឹកបង្កជាអំពើរហិង្សាតែម្តង ។

ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៥និង៣០នាទីល្ងាច នៅចំណុចខាងមុខផ្ទះឈ្មោះ ឃឿន ឃីម ភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ជនរងគ្រោះឈ្មោះ អែម អេន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ-ឃុំកើតហេតុ មុខរបរ កសិករ រងរបួសធ្ងន់ (បញ្ជូនទៅពេទ្យវៀតណាម) ។

ជនសង្ស័យឈ្មោះ ឃុន មឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណេីតនៅភូមិតាសាន ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ រត់គេចខ្លួន បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ មុខរបរកសិករ ។បើតាមសាក្សីបានប្រាប់ឱ្យដឹងថា កាលពីពេលវេលាម៉ោងខាងលើនៅខាងមុខផ្ទះជនរងគ្រោះបានជួបជុំគ្នាផឹកស៊ីមានគ្នាបីទៅបួននាក់ ។ ពេលផឹកស៊ីបានមួយសន្ទុះស្រាប់តែឃើញឈ្មោះ ឃុន មឿន ជាជនសង្ស័យ ជិះម៉ូតូមកដល់ចូលផឹកជាមួយគ្នាបានប្រមាណ២០នាទីក៏កើតទំនាស់ពាក្យសំដីគ្នា ។

ភ្លាមនោះជនសង្ស័យបានស្ទុះទៅយកដែកមុខស្រួច(ទួឡឺវីស)នៅលើម៉ូតូរបស់ខ្លួនមកធ្វើសកម្មភាពចាក់មកលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់លើដើមទ្រូងខាងឆ្វេង ហើយក៏ត្រូវបានបងប្អូនបញ្ជូនទៅសង្គ្រោះទៅពេទ្យវៀតណាម ។

ដកស្រង់ពី៖កោះសន្តិភាព