បណ្តាញសង្គម

លួច​លក់​១​គ្រឿង​ហើយ​១​គ្រឿង​ទៀត​…​ភ្ញាក់​ព្រើត អ្នកទិញ​ឡាន​ជា​ប៉ូលិស​ខ្មែរ

ខេត្តបន្ទាយមានជ័យ ៖ ប្តី-ប្រពន្ធជាជនជាតិថៃ២នាក់ បានរត់រកការអន្តរាគមន៍ជួយពីនគរបាលក្រុងប៉ោយប៉ែត ព្រមទាំងដាក់ពាក្យបណ្តឹងថា «បានបាត់រថយន្ត២គ្រឿង» ដែលហេតុការណ៍បង្ករភ្ញាក់ផ្អើលទាំងព្រឹកនៅថ្ងៃទី០១ តុលា ខណៈនគរបាលការពារព្រំដែនម្នាក់ខកខ្លួន ព្រោះទិញចំរថយន្តដែលគេកំពុងតាមរកនេះ ។

ប្រភពបានឱ្យដឹងថា ជនជាតិថៃខាងលើគេស្គាល់តែអត្តសញ្ញាណប្រពន្ធ គឺឈ្មោះរុងផិត ដារីអាយុ៥៤ឆ្នាំមានទីលំនៅក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។ ប្តីប្រពន្ធខាងលើ បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងថា បានបាត់រថយន្ត២គ្រឿងដោយមួយគ្រឿងម៉ាកហ្វជូន័ស៊េរីឆ្នាំ2007ពណ៌ខ្មៅពាក់ស្លាកលេខថៃ និងមួយគ្រឿងទៀតម៉ាកតូយ៉ូតូវីហ្គោសេរីឆ្នាំ2006។

ពួកគាត់ប្រាប់សមត្ថកិច្ចពីដំណើរដើមរឿងថា មុនបាត់រថយន្ត ពួកគាត់បានចេញពីថៃតាមច្រករបៀងមួយក្នុងស្រុកអូរជ្រៅ កាលពីថ្ងៃទី២៩ កញ្ញា ជាមួយស្ត្រីខ្មែរម្នាក់ ជាកូនធម៌ ដែលស្គាល់គ្នាលើដីថៃ ដោយគាត់2នាក់ប្តីប្រពន្ធ(ប្តី)បើករថយន្តតូយ៉ូតាវីហ្គោ ឯស្ត្រីជាកូនធម៌បើករថយន្តម៉ាកហ្វជូន័រ។ពួកគាត់បន្តទៀតថា ពេលចូលមកដល់ក្រុងប៉ោយប៉ែត បាននាំគ្នាទៅដេកផ្ទះសំណាក់ភ្នំពេជ្រ ជាប់ដងផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត តែបន្ទប់ផ្សេងគ្នា។

លុះព្រឹកថ្ងៃទី០១ ពួកគាត់ក្រោកពីដំណេកបាត់រថយន្តទាំង២គ្រឿង ថែមទាំងបាត់ស្ត្រីខ្មែរជាកូនធម៌ និងមិនអាចទាក់ទងទូរស័ព្ទបាន ក(ទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រៀវរកតែម្តង ។ប្រភពច្បាស់ការ៍មួយបានឲ្យដឹងថា រថយន្តម៉ាកតូយ៉ូតាវីហ្គោ ត្រូវបានស្ត្រីសង្ស័យលក់ទៅឲ្យនគរបាលការពារព្រំដែនគោកលេខ891ម្នាក់ ក្នុងតម្លៃ៥ម៉ឺនបាត ខណៈអ្នកលក់អ្នកទិញជួបគ្នា ពេលយករថយន្តទៅលាង ។

យ៉ាងណាក៏ដោយ រថយន្ត១គ្រឿងនេះ ក្រោយពីសមត្ថកិច្ចតាមរកឃើញអ្នកទិញបានប្រគល់ឲ្យសមត្ថកិច្ច ដើម្បីប្រគល់ឲ្យម្ចាស់វិញFree free សុំយករួចតែខ្លួន ។ ដោយឡែក រថយន្១គ្រឿងទៀតម៉ាកហ្វជូន័រForturner មកទល់ពេលនេះ សមត្ថកិច្ចមិនទាន់រកឃើញនៅឡើយទេ ហើយក៏មិនទាន់រកឃើញស្ត្រីជើងល្អនោះនៅឡើយដែរ ។

សមត្ថកិច្ចបង្ហើបថា ស្គាល់អត្តសញ្ញាណជនសង្ស័យហើយៗពេលនេះសមត្ថកិច្ចកំពុងសស្រាក់សស្រាំតាមរកជនសង្ស័យនិងរថយន្តដែលបាត់ផងដែរ ។ ចំពោះរថយន្ត«គ្រឿងដែលដកហូតពីអ្នកទិញសមត្ថកិច្ចអះអាងថា ក្រោយបញ្ចប់និតិវិធីនិងប្រគល់ជូនម្ចាស់វិញ ប៉ុន្តែមិនទាន់ដឹងថា និងយកទៅប្រទេសថៃវិញតាមច្រកណានៅឡើយទេ ។ ប្រភពពីបន្ទាត់ព្រំដែនថា ជនជាតិថៃប្តីប្រពន្ធ និងស្ត្រីសង្ស័យនិងរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចថៃអនុញ្ញាតឲ្យឆ្លងដែន ព្រោះកុហក់ថា សុំឆ្លងទៅចូលរួមធ្វើពិធីបុណ្យនៅវត្តមួយជិតព្រំដែនហើយ។សមត្ថកិច្ចថៃ ត្រឹមតែឲ្យស្ត្រីម្ចាស់រថយន្តទុកអត្តសញ្ញាណប័ណ្ណតម្កល់១សន្លឹកតែប៉ុណ្ណោះ។

គួរបញ្ជាក់ថាមួយរយៈចុងក្រោយនេះ រថយន្តឆ្លងព្រំដែនពីថៃតាមច្រករបៀងកើតមានជាហូរហែខណៈរថយន្តខ្លះឆ្លងកាត់មន្ត្រី និងសមត្ថកិច្ចជាច្រើនកងព័ន្ធតាមផ្លូវជាតិនៅបន្ទាត់ព្រំដែន(58)និងផ្លូវជាតិលេខ5រហូតដល់ទីរួមខេត្ត ហើយពេលមានបញ្ហាដឹកត្រឡប់ទៅវិញហៀបនិងឆ្លងទៅដីថៃវិញទើបចាប់បាន ។

ជាក់ស្តែរថយន្តស៊េរីទំនើបជិត14ម៉ឺនដុល្លារ ដែលលួចនាំចូលតាមច្រករបៀងកាលពីថ្ងៃទី៨ កញ្ញា កន្លងមក ត្រូវអាវុធហត្ថចាប់បានប្រគល់ឲ្យម្ចាស់ជាជនជាតិថៃវិញ កាលពីថ្ងៃទី១១ ខែឆ្នាំដដែល នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និង១គ្រឿងទៀតម៉ាកអ៊ីស៊ុយស្សុយឌុយម៉ិច ពណ៌ទឹកមាស ពាក់ស្លាកលេខថៃ ។ ប្រភពថា សមត្ថកិច្ចនៃអង្គភាពមួយចាប់បាន កាលពីពាក់កណ្តាលខែកញ្ញា2019លើដងផ្លូវជាតិលេខ58ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ប៉ុន្តែមិនទាន់អាចរកកាបំភ្លឺបាន ។

ដកស្រង់ពី៖កោះសន្តិភាព