Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ហ៊ានលើកដៃ​ប្រហារជីវិតបង​ជីន​ដូនមួយ​​យ៉ាង​សាហាវ

  • បោះពុម្ព

ខេត្តកំពង់ធំ ៖ បុរសម្នាក់សង្ស័យប្រើថ្នាំញៀនបានទាញពូថៅកាប់បុរសម្នាក់ត្រូវជាបងប្អូនជីដូនមួយ បណ្តាលឱ្យស្លាប់ ដែលហេតុការណ៍នេះបានកើតកាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ វ៉ន សុភ័ណ អធិការរងនគរបាលស្រុកស្ទោងទទួលផ្នែកព្រហ្មទណ្ឌប្រាប់ថា ជនសង្ស័យឈ្មោះ ម៉ៅ ម៉ៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ។

ចំណែកជនរងគ្រោះដែលស្លាប់ឈ្មោះ ទិត រិន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។បើយោងតាមការឲ្យដឹងពីសាច់ញាតិបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានមកអង្គុយលេងជាមួយនិងជនរងគ្រោះនៅក្រោមផ្ទះរបស់ជនរងគ្រោះ លុះមួយសន្ទុះក្រោយមក ម្តាយរបស់ជនសង្ស័យបានមកស្តីបន្ទោសអោយជនសង្ស័យថា មិនចេះជួយធ្វើការងារ ។

តាមប្រភពដដែលបានបន្តថា ពេលស្តីឱ្យរួច ម្តាយរបស់ជនសង្ស័យក៏ដើរចេញទៅបាត់ ចំណែកជនរងគ្រោះក៏ដើរទៅអោយចំណី និងទឹកមាន់នៅខាងក្រោយផ្ទះ រួចហើយក៏មកអង្គុយលៀងដៃនិងដុសធ្មេញនៅអែបពាងទឹកក្រោយផ្ទះ ស្រាប់តែជនសង្ស័យបានទាញពូថៅពីក្រោមគ្រែ ដើរទៅកាប់ជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្ដង។ បន្ទាប់មក ជនសង្ស័យបានរត់គេចខ្លួនបាត់ តែត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបាន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយថា ខ្លួននិងជនរងគ្រោះគឺជាបងប្អូនជីដូនមួយនឹងគ្នា មិនដែលមានគុំនំអ្វីនឹងគ្នាពីមុនមកនោះទេ ក៏ប៉ុន្តែរយៈពេលបីថ្ងៃមកនេះ ខ្លួនបានប្រើប្រាស់គ្រឿងញៀនជាប់ៗគ្នា លុះពេលឃើញបងជីដូនមួយកំពុងអង្គុយ ក៏ទាញពូថៅកាប់តែម្តង ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពិ៖កោះសន្តិភាព