Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គុំ​យូរហើយ​ស្រាប់តែ​លេចមុខ​មក​ភ្លើ​ម​ទាញ​កែវ​ដាក់​ក្បាល​ភូស

  • បោះពុម្ព

ខេត្តកណ្តាល ៖ ជនត្រូវចោទដែលត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។

នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ត្រូវបានលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។ជនត្រូវចោទមានឈ្មោះ ទូច សុផារី ហៅមនោ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល រីឯជនរងគ្រោះឈ្មោះ ស្រស់ ស្រ៊ន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៥និង២០ល្ងាច ឈ្មោះ ទូច សុផារី កំពុងផឹកស្រាបៀរជាមួយបងប្អូននៅផ្ទះឈ្មោះ ញ៉េប ទុន ផឹកអស់ស្រាបៀរ៥កំប៉ុង ។

ពេលនោះឈ្មោះ ស្រស់ ស្រ៊ន បានមកដល់ ខណៈនោះដែរស្រាប់តែឈ្មោះ ទូច សុផារី បានឃើញឈ្មោះ ស្រស់ ស្រ៊ន ភ្លាមក៏នឹកឃើញថាឈ្មោះ ស្រស់ ស្រ៊ន ធ្លាប់និយាយដើមតិះដៀលដល់គ្រួសារខ្លួនក៏បានកើតចិត្តគុំគួន រួចក្រោកឡើងយកកែវរបស់ខ្លួនកំពុងផឹកស្រាបៀរនោះស្ទុះវាយទៅលើឈ្មោះ ស្រស់ ស្រ៊ន ត្រូវចំក្បាលបណ្ដាលឱ្យបែកក្បាលហូរឈាមយ៉ាងខ្លាំង ។

ក្រោយកើតហេតុជនរងគ្រោះដែលបានបែកក្បាលហូរឈាមស្រោចខ្លួននោះត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ៕

ដកស្រង់ពី៖កោះសន្តិភាព