Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣កញ្ចប់ធំឆ្លងដែនចូលកម្ពុជា សំណាងល្អ​ចេះឃើញទាន់​

  • បោះពុម្ព

ខេត្តស្ទឹងត្រែង ៖ យោងតាមព័ត៌មានបឋមពីប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានអោយដឹងនៅព្រឹកថ្ងៃទី៣ តុលា ឆ្នាំ២០១៩នេះថា ជនសង្ស័យជាជនជាតិឡាវម្នាក់ត្រូវចាប់ខ្លួន បន្ទាប់ពីនាំយកគ្រឿងញៀនចំនួន៣កញ្ចប់ធំ ពីប្រទេសឡាវចូលមកកម្ពុជា។

តាមប្រភពពីនគរបាលព្រំដែនអន្តរជាតិត្រពាំងគ្រៀលបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបលើករណីគ្រឿងញៀននេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំនុចប៉ុស្តិ៍ព្រំដែនចាស់ ចំងាយ៤គីឡូម៉ែត្រនៃច្រក់អន្តរជាតិត្រពាំងគ្រៀល កម្ពុជា-ឡាវ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយមានកំលាំងសហការរវាងតម្រួតឡាវ និងកំលាំងនគរបាលព្រំដែន (BLO) ។

ជនសង្ស័យម្នាក់ខាងលើឈ្មោះ សា វី ភេទប្រុស អាយុ៣៥ឆ្នាំ ជាជនជាតិឡាវ មុខរបរកសិករ រស់នៅភូមិឡាក់សៅ ស្រុកខាំកឺប ខេត្តបូលីខាំសៃ ប្រទេសឡាវ ជាអ្នកនាំគ្រឿងញៀនចំនួន៣ដុំធំ នៅមិនទាន់ថ្លឹងនោះទេ បើតាមការប៉ាន់ស្មានមានទម្ងន់ប្រមាណជា៣គីឡូក្រាម ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកស្នងការនគរបាលខេត្ត ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព