Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តិច​ច្រឡំ​ថតកុន​អី​ទៅ ក្រុម​អ្នកក្លាហាន​ឌឺដង​បើក​ឆាកប្រយុទ្ធ​ឡើង​បះសក់

  • បោះពុម្ព

ខេត្តកណ្តាល ៖ ក្រុមក្មេងទំនើងដែលដេញកាប់វាយគប់គ្នានៅស្អាងភ្នំ ស្រុកស្អាង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងពលរដ្ឋនៅជិតកន្លែងកើតហេតុត្រូវបានលោក ហួត ហ៊ាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ហិង្សាដោយចេតនាទៅវិញទៅមក» ដែលប្រព្រឹត្តនៅស្ពានអូរចារ ស្ថិតក្នុងភូមិវាលឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ។

ជនត្រូវចោទទី១-ឈ្មោះ សុខ សំណាង ហៅហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ទី២-ឈ្មោះ សេង រតនា ហៅរដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ទី៣-ឈ្មោះ ដា ឆៃហ្វុង ហៅឆៃឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។

ជនសង្ស័យទាំង០៣នាក់មានទីលំនៅ ភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។បើតាមរបាយការណ៌របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើវេលាម៉ោង០៣និង០០នាទីរសៀលមុនពេលកើតហេតុមានឈ្មោះ ខុន រដ្ឋា ហៅតុង ភេទប្រុស អាយុ១៨ឆ្នាំឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំ បានជិះម៉ូតូឌុបគ្នាចំណែកឯឈ្មោះ ដា ឆៃហ្វង ហៅឆៃឡេង និងឈ្មោះ នី ឧត្តម ជិះម៉ូតូឌុបគ្នាចេញពីភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ទៅលេងផ្ទះមិត្តភក្តិនៅផ្សារកណ្ដាលភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

នៅពេលដែលចេញមកវិញបានជួបក្រុមជនសង្ស័យទី២ជិះម៉ូតូ០២គ្រឿង មានគ្នា០៤នាក់ភេទប្រុស អាយុប្រហែល១៨ទៅ១៩ឆ្នាំ ស្រករៗគ្នាបានសម្លក់សម្លឹងឌឺដងគ្នាហើយក៏ត្រូវបក្ខពួកជនសង្ស័យទី២ ជិះម៉ូតូដេញវ៉ៃដល់ចំណុចមុខវត្តព្រែកតូច ស្ថិតក្នុងឃុំព្រែកគយ បណ្ដាលឱ្យឈ្មោះ ខុន រដ្ឋា និងឈ្មោះ នី ឧត្តម ជិះម៉ូតូជាមួយគ្នាដួលរងរបួសស្រាល ។

លុះដល់ម៉ោង១៥និង៤៥នាទីជនសង្ស័យក្រុមទី១ ដែលមានគ្នា ០៦ នាក់បានជិះម៉ូតូ០៣គ្រឿងទៅលេងនៅចំណុចអូរចារ ស្ថិតក្នុងឃុំស្អាងភ្នំ បានជួបក្រុមជនសង្ស័យទី២ រួចបានធ្វើសកម្មភាពដេញវាយកាប់គ្នាទៅវិញទៅមក ហើយបានរត់គេចរៀងៗខ្លួន ដោយបន្សល់ទុកនៅម៉ូតូ០១គ្រឿង ។

ក្រោយពីបានទទួលព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំក្រាំងយ៉ូវ-ព្រែកគយ បានចុះដល់កន្លែងកើតស្រាវជ្រាវរកឃើញបក្ខពួកជនសង្ស័យ ក្រុមទី១ចំនួន០៣នាក់យកមកធ្វើការសាកសួរ ហើយបានសារភាពថា ពួកខ្លួនពិតជាបានដេញវាយកាប់គ្នាពិតប្រាកដមែន ។ ចំណែកបក្ខពួកម្ខាងទៀតពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព