បណ្តាញសង្គម

សមត្ថកិច្ចខេត្តស្វាយរៀង គ្រោងបញ្ជូនជនសង័្សយ ២នាក់ ប្រឡងជំនួសគេ ទៅតុលាការ នៅម៉ោង ២រសៀលនេះ

ភ្នំពេញ៖ ប្រភពព័ត៌មានពី ខេត្តស្វាយរៀង ឱ្យដឹងថា ជនសង្ស័យពីរនាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយ និងកម្លាំងចម្រុះ សាកសួររួចមក ពាក់ព័ន្ធនឹងចូល ប្រឡងជំនួសគេ ក្នុងពេលប្រឡង មធ្យមសិក្សាទុតិយភូមិ  កាលពីថ្ងៃចន្ទ ទី០៤ ខែសីហា នឹងត្រូវបញ្ជូនទៅ អយ្យការអមសាលាដំបូង នៅរសៀលម៉ោង២ ថ្ងៃអង្គារ ទី៥ ខែ សីហា ឆ្នាំ២០១៤។

ប្រភពដដែល បានបញ្ជាក់ទៀតថា យុវជនទាំង២រូបនេះ មានឈ្មោះ ស្តើង ចាន់ធន់ អាយុ ២១ឆ្នាំ មុខរបរលក់ដូរ  រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ក្រុងស្វារៀង ឃាត់ខ្លួន នៅមណ្ឌលប្រឡង បឋមសិក្សាសាមគ្គី  ស្ថិតក្នុងភូមិសាមគ្គី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ត្រូវបានអនុរក្សចាប់បាន។

ចំណែកមួយរូបទៀត ឈ្មោះ សំ ណាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិត្នោត ឃុំ ក្រសាំង ស្រុក រមាសហែក ក្រុងស្វាយរៀង ប្រឡងជំនួសគេ នៅមណ្ឌលប្រឡង វិទ្យាល័យស្វាយរៀង។

យ៉ាងណាក៏ដោយ ក្រុមអ្នកច្បាប់ បានលើកឡើងថា ជនសង្ស័យ អាចប្រឈមមុខនឹង ការជាប់ពន្ធនាគារ ប្រសិនបើ តុលាការរកឃើញថា មានការកំហុសមែននោះ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល