Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លាំងខាងស្រី​ជាមេខ្លោងគ្រឿងញៀន..!

  • បោះពុម្ព

ខេត្តបាត់ដំបង៖ ជនសង្ស័យពីបទជួញដូរគ្រឿងញៀន២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៤ តុលា នៅក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់ទូលតាឯក ក្រុងបាត់ដំបង ហើយថែមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនជិត១គីឡូក្រាមទៀតផង ។

ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះជា វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដបង និងម្នាក់ទៀតឈ្មោះ ហៃ សុភ័ក្រ ភេទស្រី អាយុ៣៥ឆ្នាំ ជាមេខ្លោងជួញដូរគ្រឿងញៀន រស់នៅភូមិអូរតាគាំ៣ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ។

ជាមួយនឹងកិច្ចប្រតិបត្តិការនេះ ក៏មានការចូលរួមពីសំណាក់លោកហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តដែរ ហើយកម្លាំងជំនាញរឹបអូសវត្ថុតាងគ្រឿងញៀន (ម៉ាទឹកកក) ពីជនសង្ស័យទាំង២នាក់ បានចំនូន១១កញ្ចប់ ដែលមានទម្ងន់ជិត១គីឡូក្រាម រួមនឹងវត្ថុតាងដទៃមួយចំនួនទៀត។បើតាមប្រភពពីសមត្ថកិច្ចឱ្យដឹងដែរថា ដំបូងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះជា វិចិត្រ ហើយដកហូតថ្នាំញៀន១កញ្ចប់ធំ មានទម្ងន់១,៧២ក្រាម។

ប៉ុន្តែក្រោយពីសួរនាំអំពីប្រភពនៃថ្នាំញៀនដែលខ្លួនបានទិញ ទើបឈានដល់ការឃាត់ខ្លួនស្ត្រីឈ្មោះហៃ សុភ័ក្រ ដែលជាមេខ្លោងជួញដូរថ្នាំញៀន។ ជាមួយនឹងការឃាត់ខ្លួនស្ត្រីមេខ្លោងគ្រឿងញៀននេះ កម្លាំងកងរាជអាវុធហត្ថដែលដឹកនាំដោយលោក ហេង លុយ ព្រះរាជអាជ្ញារងផង បានធ្វើការឆែកឆេរលំនៅឋានស្ត្រីរូបនេះ ហើយបានរកឃើញគ្រឿងញៀន (ម៉ាទឹកកក) រហូតដល់ទៅចំនួន១០កញ្ចប់ ដែលមានទម្ងន់៩០០,០៥ក្រាម ។

ដកស្រង់ពី៖កោះសន្តិភាព