Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ​ឃើញនឹងភ្នែក​ភ័យ​ខ្លាច​ចំពោះ​ជន​នេះ​ពេក​រាយការណ៍​ប្រាប់​ប៉ូលិស​ចាប់​ភ្លាម​ៗ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ១ក្រុមបានផ្ដល់ព័ត៌មានជូននគរបាលប៉ុស្តិ៍ចោមចៅ១ឱ្យចុះទៅធ្វើការចាប់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ដែលកំពុងធ្វើសកម្មភាពដាក់លក់ថ្នាំញៀនជាក់ស្ដែងនៅមុខទីតាំងហ្គេមអនឡាញមួយកន្លែង ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខហាងហ្គេមអនឡាញ ផ្ទះលេខ៥២៥ ផ្លូវចោមចៅ ហៅផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើនោះឈ្មោះ កែវ សុផាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតមានទីលំនៅបន្ទប់ផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយខណៈនោះដកហូតបានចំនួន១៥កញ្ចប់តូច និង១កញ្ចប់ធំល្មម ប៉ុន្តែនគរបាលមិនបានបិទទីតាំងហ្គេមអនឡាញឬក៏ឃាត់ខ្លួនម្ចាស់ទីតាំងទេគឺទុកឱ្យនៅដំណើរការដោយរលូនដដែល ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួននោះជនសង្ស័យខាងលើបានដាក់លក់ថ្នាំញៀននៅចំណុចមុខទីតាំងហ្គេមអនឡាញនោះ ហើយត្រូវបានប្រជាពលរដ្ឋដឹងក៏លួចផ្ដល់ព័ត៌មានជូននគរបាលប៉ុស្តិ៍ចោមចៅ១ឱ្យចុះទៅធ្វើការចាប់ខ្លួនភ្លាមៗតែម្ដង ។

បន្ទាប់មកនគរបាលបានចុះទៅចាប់ខ្លួនត្រួតពិនិត្យហើយបានប្រទះឃើញថ្នាំញៀនចំនួន១៥កញ្ចប់តូច និង១កញ្ចប់ធំល្មម ទើបនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព