បណ្តាញសង្គម

ប្រព្រឹត្តិ​​លើ​នារី​ម្នាក់​បាន​សម្រេច​ហើយ​… គេច​​​ជាង​១​ម៉ោង​ចាប់​បាន​បន្តបន្ទាប់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យចំនួន៥នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍កាកាប២ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពួកគេជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសំរេច រួចគេចខ្លួនជាង១ម៉ោងក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចស្តុបមុខព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ នារីរងគ្រោះបានជិះម៉ូតូ១គ្រឿងម្នាក់ឯង ម៉ាកធូដេ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1FA-7212 ចេញពីកន្លែងធ្វើការ ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ រូបនាងក៏លើកទូរស័ព្ទនិយាយ ស្រាប់តែលេចមុខជនសង្ស័យទាំង២នាក់ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

ប្រភពដដែលបនត្ថា ដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HR-8830 មួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកអាយហ្វូនស៊ីចផ្លិស មួយគ្រឿង បានសំរេច រួចជិះម៉ូតូគេចខ្លួនបាត់បានជាង១ម៉ោង ក៏ត្រូវសត្ថកិច្ចប៉ុស្តិ៍កាកាប២ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់រហូតដល់៥នាក់ឯណោះ នាំមកសាកសួរនៅប៉ុស្តិ៍នគរបាលកាកាប២ ហើយក្នុងករណីខាងលើនេះ សមត្ថកិច្ចមិនទាន់ដឹងថា ជាប់ពាក់ព័ន្ធប៉ុន្មាននាក់នោះឡើយទេ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវសមត្ថកិច្ចឃាត់មកសាកសួរបណ្តោះអសន្ននៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។

ដកស្រង់ពី៖កោះសន្តិភាព