បណ្តាញសង្គម

ត្បូងឃ្មុំ៖ រោងម៉ាស៊ីនកិនស្រូវមួយ ក្នុងឃុំជប់ ត្រូវបានអគ្គិភ័យឆាបឆេះ ដោយគ្មានមូលហេតុច្បាស់លាស់

ត្បូងឃ្មុំ៖ រោងម៉ាស៊ីនកិនស្រូវ មួយកន្លែង ស្ថិតនៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង២ និង២៥នាទី រសៀល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤នេះ ត្រូវអគ្គិភ័យ បាននឹងកំពុងឆាបឆេះ យ៉ាងខ្លាំងមិនទាន់ដឹង មូលហេតុច្បាស់លាស់ ។

ទីតាំងរោងម៉ាស៊ីនកិនស្រូវ ដែលត្រូវអគ្គិភ័យ កំពុងឆេះបំផ្លាញនេះ ស្ថិតនៅចម្ងាយ ១៧គីឡូម៉ែត្រ ពីទីរួមខេត្ត កំពង់ចាម និងមានចម្ងាយ ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត ត្បូងឃ្មុំ ។

ដើម្បីជួយអន្តរាគមន៍គ្រោះ អគ្គិភ័យនេះ និងមានចម្ងាយ នៅជិតកន្លែងកើតហេតុ ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជារថយន្តពន្លត់ អគ្គិភ័យភ្លាមៗ ទៅបាញ់ពន្លត់ រួមសហការជាមួយនគរបាល និងអាជ្ញាធរ ខេត្តត្បូងឃ្មុំ ។

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល