Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច្រើន​នាក់​ណាស់​សុទ្ធតែ​ចិន​មាន​ទាំងស្រី​ប្រុស​ពពាក់​ព​ពួន​គ្នា​ក្នុងផ្ទះ​ល្វែង​ជា​សំងាត់

  • បោះពុម្ព

ខេត្តកំពត ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយសមត្ថកិច្ចរបស់អធិការដ្ឋានក្រុងកំពតក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពតកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ បានចុះឆែកឆេររួចឃាត់ខ្លួនជនជាតិចិនចំនួន១៧នាក់ក្នុងផ្ទះល្វែងមួយ ។ ប្រតិបត្តិការនបានធ្វើឡើងនៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានមានប្រសាសន៍ថា ដោយទទួលសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋាននូវការប្រទះឃើញជនជាតិចិនពពាក់ពពូនក្នុងផ្ទះល្វែងមួយស្ថិតនៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះដល់គោលដៅភ្លាមៗ ជាលទ្ធផលបានរកឃើញជនជាតិចិនចំនួន១៧នាក់ ស្រី២នាក់ ក៏នាំទៅកាន់អធិការដ្ឋានក្រុងកំពតដើម្បីដំណើរការបន្ត ។

លោកស្នងការបានបញ្ជាក់ថា តាមការសង្ស័យបឋមក្រុមនេះអាចជាមុខសញ្ញាជំរិតតាមអនឡាញ ប៉ុន្តែយ៉ាងណាមិញសមត្ថកិច្ចកំពុងបន្តសាកសួរបន្ថែមទៀតដើម្បីឈានទៅសន្និដ្ឋានជាផ្លូវការ ។

ហើយនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចការិយាល័យអន្តោរប្រវេសន៍បានចុះស្រាវជ្រាវលើករណីខាងលើបន្តទៀតដើម្បីប្រមូលព័ត៌មានជុំការមកស្នាក់នៅរបស់ពួកជនជាតិចិនខាងលើដើម្បីធ្វើការសន្និដ្ឋានពីសកម្មភាពរបស់ពួកគេជាផ្លូវការ ។

មន្ត្រីនគរបាលរដ្ឋបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថា ផ្ទះល្វែងដែលសមត្ថកិច្ចចុះឆែកឆេរនោះគឺជនជាតិចិនម្នាក់បានជួលស្នាក់រយៈពេលប្រហែលជាងមួយខែមកហើយ ។ លុះព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ឃើញវត្តមានជនជាតិចិនប្រុសស្រីពពាក់ពពូនទើបអ្នកជិតខាងកើតការសង្ស័យពីមុខសញ្ញាមិនល្អរហូតលេចឮដល់សមត្ថកិច្ចក៏ចុះប្រតិបត្តិការតែម្តង ៕

ដកស្រង់ពី៖កោះសន្តិភាព