Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្មាន់កាំភ្លើងចិន​បាញ់​សម្លាប់​ចិន​ដូចគ្នា…​ចាប់​បាន​២នាក់​ទៀត

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ ខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់សម្លាប់ចិនដូចគ្នានៅកណ្ដាលក្រុងព្រះសីហនុ កាលពីថ្ងៃទី៦ តុលាកន្លងទៅនៅពេលនេះ កម្លាំងនគរបាលតាមស្រាវជ្រាវ និងចាប់ខ្លួនបាន២នាក់បន្ថែមទៀត ។

មន្ដ្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងនៅរសៀលថ្ងៃទី១១ តុលាថា ខ្មាន់កាំភ្លើង៤នាក់ដែលបាញ់សម្លាប់ជនជាតិចិនដូចគ្នា ត្រូវកម្លាំងជំនាញចាប់ខ្លួនបាន២នាក់បន្ថែមទៀត និងដកហូតបានកាំភ្លើងខ្លី ដែលជាវត្ថុតាងធ្វើសកម្មភាពមួយដើមផងដែរ ។ ពេលនេះកម្លាំងជំនាញកំពុងធ្វើការសួរនាំ និងស្រាវជ្រាវដើម្បីតាមចាប់បក្សពួកផ្សេងទៀត ដែលរួមគំនិតគ្នាទាក់ទិននឹងការបាញ់ប្រហារយ៉ាងឃោរឃៅ ។

សូមជម្រាបថា នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៦ តុលា មានករណីជនជាតិចិន៣នាក់ បានចាប់អូសជនជាតិចិនម្នាក់ចេញពីរថយន្ត ហើយបាញ់សម្លាប់ភ្លាមៗ នៅលើដងផ្លូវក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានអន្តរាគមន៍ឃាត់ខ្លួនបានជនល្មើស ដែលជាជនជាតិចិន២នាក់ ក្នុងមនោះបុរសម្នាក់ និងនារីម្នាក់ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយទេ ។

មានការកត់សម្គាល់ថា កន្លងទៅនេះករណីឃាតកម្មដែលបង្កឡើងដោយជនជាតិចិនលើជនជាតិចិនដូចគ្នា បានកើតឡើងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ខណៈដែលសមត្ថកិច្ចក៏បានបង្កើនការរឹតបន្តឹងសន្តិសុខ កាន់តែខ្លាំងក្លាផងដែរ ដោយសារថាមានករណីមួយចំនួនមិនទាន់ត្រូវបានវែកមុខនៅឡើយទេ ។

មហាជនបានធ្វើការកត់សម្គាល់ថា ករណីបាញ់ប្រហារដោយជនជាតិចិននេះ ពួកគេធ្វើឡើងដោយមិនរើសទីតាំងនោះទេ ខុសពីជនដៃដល់ខ្មែរដែលហ៊ានធ្វើតែកន្លែងស្ងាត់ទេ ចំណែកចិនសម្លាប់គ្នាឆៅៗលើដងផ្លូវដែលមានចរាចរណ៍អ៊ូរអរតែម្តង ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន១០លានរៀលជួនដល់នគរបាលដែលបំបែកសំណុំរឿងដើម្បីជាការលើកទឹកចិត្តដល់ប្រតិបត្តិការនេះនៅថ្ងៃទី១១ តុលា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ដល់កងនគរបាលខេត្តព្រះសីហនុ ចំនួន១០លានរៀល ។

គណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្តដែលផ្តល់ការលើកទឹកចិត្តដល់កងកម្លាំង ដែលកាយវិការនេះនឹងជំរុញលើកទឹកចិត្តដល់កងកម្លាំងកាន់តែបង្កើនសកម្មភាពមុតស្រួចប្រឆាំងនឹងបទល្មើសយ៉ាងពិតប្រាកដ ៕

ដកស្រង់ពី៖កោះសន្តិភាព