Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចប់និយាយ…ទើបតែអាយុ១៦ឆ្នាំសោះថ្លើមធំហ៊ានប្រព្រឹត្តរឿងបែបហ្នឹងទៅហើយ !

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្មេងប្រុសជំទង់ម្នាក់ដែលទើបតែមានអាយុ១៦ឆ្នាំសោះបានប្រព្រឹត្តបទល្មើសដែលជាការរួមចំណែកក្នុងការបំពុលសង្គមដោយបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន ហើយត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី២ ល្បាតប្រទះឃើញមានការសង្ស័យក៏បានឃាត់ខ្លួននាំទៅសាកសួរ ។

ការចាប់ខ្លួនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសជំទង់ដែលជាជនសង្ស័យខាងលើនោឈ្មោះ ស៊ន ចេម អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិដំណាក់ត្រយឹងហើយនគរបាលត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន៣កញ្ចប់នៅជាប់ខ្លួន ។នគរបាលបាននិយាយថា នៅមុនពេលចាប់ខ្លួនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ២បានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីការពារសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ។

លុះពេលទៅដល់ត្រង់ចំណុចខាងលើបានប្រទះឃើញក្មេងប្រុសរូបនេះគួរឲ្យសង្ស័យ ទើបឃាត់ធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន៣កញ្ចប់នៅជាប់ខ្លួនក្មេងប្រុសខាងលើទើបចាប់ខ្លួនតែម្ដង ។

ប្រភពដដែលបានបន្តថា បន្ទាប់មកកម្លាំងបានធ្វើការដកហូតយកថ្នាំញៀនទាំង៣កញ្ចប់នោះព្រមទាំងនាំខ្លួនក្មេងប្រុសជំទង់រូបនេះទៅកាន់ប៉ុស្តិ៍ចោមចៅ២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពិ៖កោះសន្តិភាព