Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និស្សិតប្រុស ២០ឆ្នាំ ចាប់រំលោភ និស្សិតស្រី ១៨ឆ្នាំ បានសម្រេច និងបង្ខំឲ្យកោរសក់

  • បោះពុម្ព

ភ្នំពេញ៖ យុវជនជានិស្សិតម្នាក់ ត្រូវបានក្រុមគ្រួសារ ជានារីរងគ្រោះ ចាប់បញ្ជូន ឲ្យនគរបាល ខណ្ឌទួលគោក ចាត់ការទៅតាមច្បាប់ ដោយចោទប្រកាន់ ពីបទចាប់រំលោភ បានសម្រេច និងបង្ខំឲ្យកោរសក់ ធ្វើឡើងនៅក្នុង ផ្ទះសំណាក់ស្រែយើង សង្កាត់ទឹកល្អក់៣។

ជនសង្ស័យ ត្រូវបានគេស្គាល់ឈ្មោះ លី លឹមហេង ភេទ ប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ ៩EO ផ្លូវ ១៣៥ សង្កាត់ទួល ទំពួង១ ខណ្ឌចំការមន ហើយត្រូវបាន ក្រុមគ្រួសារជនរងគ្រោះ ចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី០៥ ខែសីហា វេលាម៉ោង ១៤និង៣០នាទីរសៀល នៅចំណុចផ្ទះលេខ ៦៨EO ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។   

ចំណែកជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ស ទ ព ភេទ ស្រី អាយុ ១៨ឆ្នាំ ជាជានិស្សិត ស្នាក់នៅ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេល កើតហេតុនេះគឺ យុវជនសង្ស័យ ខាងលើនេះ បានយករូបអាក្រាតកាយ របស់នារីរងគ្រោះ មកបង្ហោះតាម Facebook និងបានគម្រាមមក ជនរងគ្រោះឲ្យកោរសក់ ទើបឈប់បង្ហោះរូបភាព អាក្រាតនេះទៀត ។

លុះមកដល់ថ្ងៃទី៣១ ខែកក្កដា ជនសង្ស័យ បានបើកបររថយន្ត មកយកជនរងគ្រោះ ដល់ផ្ទះ ដើម្បីទៅហូបអី នៅខាងក្រៅ ហើយក្រោយមក ជនសង្ស័យ ក៏បាននាំជនរងគ្រោះ ចូលក្នុង ផ្ទះសំណាក់ស្រែយើង រួចចាប់នារីរងគ្រោះ វាយធាក់ទាត់ ព្រម ទាំងយកដៃ ចងភ្ជាប់នឹងដងខ្លួន ហើយចាប់រំលោភ សេពសន្ថវៈបានសម្រេច ទើបជូននារីរងគ្រោះ ត្រឡប់មកផ្ទះវិញ។

មន្ត្រីដដែលបន្តថា រហូតមកដល់ថ្ងៃទី០៥ ខែសីហា វេលាម៉ោង ១១ និង៣០នាទី ជនសង្ស័យ បានទូរស័ព្ទមកណាត់ ជនរងគ្រោះម្តងទៀត ដោយនិយាយថា ដើម្បីជួបគ្នាជជែក ពីការចែកផ្លូវគ្នា ក្រោយពេលជួបគ្នា ហើយជនសង្ស័យ ក៏បាននាំ ជនរងគ្រោះទៅ ផ្ទះសំណាក់ស្រែយើង ម្តងទៀត ។ តែលើកចុងក្រោយនេះ ពេលជូននារីរងគ្រោះ ដល់ផ្ទះ ក៏ត្រូវបានក្រុមគ្រួសារ ជានារីរងគ្រោះ ចាប់បញ្ជូនឲ្យ នគរបាលទួលគោក ចាត់ការទៅតាមច្បាប់តែម្តង ដោយចោទប្រកាន់ ពីបទបង្ខំរំលោភ សេពសន្ថវៈបានសម្រេច និងបង្ខំឲ្យកោរសក់។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមនីតិវិធី ប៉ុន្តែក្នុង ករណីនេះនគរបាល ហាក់មិនទំលាយ ឲ្យដឹងនោះទេ គឺមានការលាក់លៀមច្រើន ចំណែករូបភាព ជនសង្ស័យ ក៏ក្រុមអ្នកយក ព័ត៌មានមិនអាច ផ្តិតយករូបភាព បាននោះដែរ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល