បណ្តាញសង្គម

បាញ់ ៦គ្រាប់ សម្លាប់ស្ដ្រីកូន ៣ ខណៈ ឌុបម្ដាយទៅលេងបងប្អូន សមត្ថកិច្ច សន្និដ្ឋានថា ជារឿងគំនុំ ច្រើនជាងករណីប្លន់

ភ្នំពេញ៖ ស្ដ្រីវ័យជាង ៣០ឆ្នាំ រូបសម្ជស្ស ផូផង់ ដែលមានប្ដី និងមានកូន ៣នាក់នៅ ក្នុងបន្ទុកត្រូវបាន ឃាតកមិនស្គាល់មុខ ធ្វើការបាញ់ប្រហារ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលស្ដ្រី រូបនេះ ជិះម៉ូតូឌុបម្ដាយ ទៅលេងផ្ទះបងប្អូន ទើបទៅដល់ពាក់កណ្ដាលផ្លូវ ។

ករណីឃាតកម្ម បាញ់សម្លាប់យ៉ាងសាហាវ ទាំងកណ្ដាលថ្ងៃចេសខាងលើ នេះបានកើតឡើង កាលពី វេលាម៉ោង ៩និង១០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញ នេះ នៅតាមបណ្ដោយផ្លូវលេខ ២០០៤ ស្ថិតក្នុងព្រៃល្វា សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ចំណុចមុខក្លោងទ្វារចូលវត្ដអង្គ តាមិញ និងមុខអាហារដ្ឋានកំពង់ចាម ។ សពស្ដ្រីរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ គឹម សុជាតា អាយុ ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៩៤E2  ផ្លូវកម្ពុជាក្រោម សង្កាត់មិត្ដភាព ខណ្ឌ៧មករា និងមានផ្ទះមួយកន្លែងទៀត នៅតាមផ្លូវលេខ ៥៩៨ ក្នុងខណ្ឌឫស្សីកែវ ដែលគេអះអាងថា មានប្ដីឈ្មោះ ហេង សារ៉ាត់ អាយុ ៥០ឆ្នាំ និងមានកូនចំនួន ៣ នាក់ ប្រុសម្នាក់ ស្រី ២នាក់ នៅក្នុងបន្ទុក។

ស្ដ្រីរងគ្រោះ បានរងនូវគ្រាប់កាំភ្លើង ចំនួន ២ គ្រាប់ដោយ១គ្រាប់ ត្រូវកំភួនដៃ ធ្លាយទៅពោះ និង ១គ្រាប់ ទៀតត្រូវចំភ្លៅ ធ្លាយពីម្ខាង ទៅម្ខាង ដេកស្លាប់នៅក្នុងថ្លុកឈាម ។ ចំណែកស្ដ្រីជាម្ដាយ ដែលជិះជាមួយ មិន មានគ្រោះថ្នាក់អ្វីនោះឡើយ ។ដោយឡែក ជនសង្ស័យជាឃាតក ត្រូវបានគេអះអាងថា មានគ្នា យ៉ាងហោចណាស់ ២នាក់ ជិះ ម៉ូតូម៉ាក ស៊ីប៊ីអរ ពណ៌ខ្មៅ១គ្រឿង ប្រដាប់ដោយអាវុធខ្លី ។ ប៉ុន្ដែ តាម សាក្សីបានអះ អាងថា មានគ្នា ៤នាក់ ដោយ២នាក់ទៀត ជិះម៉ូតូហុងដា សេ ១២៥ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលដក ស្រង់សំដីសាច់ញាតិ របស់ជនរងគ្រោះបាន ឱ្យដឹងថា នៅមុន ពេលកើតហេតុស្ដ្រីរងគ្រោះ បានជិះម៉ូតូម៉ាក អាយខុន ពណ៌ត្រួយ ចេក១គ្រឿងពាក់ស្លាកលេខ  1X -៤៣៦៦  និងម្ដាយរបស់ខ្លួនឈ្មោះ គឹម សុខា ធ្វើដំណើរ ចេញពីផ្ទះក្នុងទិសដៅទៅលេងផ្ទះបងប្អូន ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវវ៉េង ស្រេងម្ដុំរោងចក្រ កាត់ដេរ ៦ជាន់ ។ លុះ ពេលធ្វើដំណើរតាម ផ្លូវ លេខ ២០០៤ ដល់ មុខវត្ដអង្គតាមិញ ក្នុងគោលបំណងបត់ទៅ រកផ្លូវវ៉េងស្រេង ស្រាប់តែមានជន សង្ស័យ ២នាក់ ជិះម៉ូតូធំម៉ាកស៊ីប៊ីអរមួយគ្រឿង មកអែបក្បែរ រួចហើយអ្នកជិះនៅខាង ក្រោយបានដក កាំភ្លើងខ្លីពីចង្កេះបាញ់ភ្ជុជ គៀកបំផុតសំដៅ ទៅលើស្ដ្រីរងគ្រោះ អស់ ចំនួន ៦គ្រាប់ បណ្ដាលឱ្យ ត្រូវជន រងគ្រោះ ហើយក៏ដួលម៉ូតូ នៅនឹងកន្លែងទើបជន ល្មើសបានបើកម៉ូតូគេចខ្លួនបាត់ទៅ ។

នៅកន្លែងកើតហេតុ មុនដំបូងគេបាន ធ្វើការសន្និដ្ឋានថា ជាករណីបាញ់ប្លន់យក ម៉ូតូ និងទ្រព្យសម្បត្ដិ ។ ប៉ុន្ដែ ក្រោយពី សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ធ្វើ ការសាកសួរព័ត៌មាន និងស្រាវជ្រាវបានធ្វើ ការសន្និដ្ឋានថា ការបាញ់សម្លាប់ស្ដ្រីរង គ្រោះខាងលើនេះ វាមិនមែនជាករណីបាញ់ ប្លន់យកទ្រព្យ សម្បត្ដិនោះឡើយ តែជាករណីគំនុំច្រើនជាង ដោយសមត្ថកិច្ចធ្វើការ សន្និដ្ឋានជំហានដំបូងថា អាចជា ករណីគំនុំ ស្នេហាត្រីកោណទៀតផង ។ ប៉ុន្ដែ ក្រោយ មកទើបគេទទួល ព័ត៌មានតាមរយៈសាច់ញាតិថា ជនរងគ្រោះ មិនមែនជាស្ដ្រីក្រមុំ ឬ ក៏ជាស្ដ្រីមេម៉ាយអ្វីនោះឡើយ តែជាស្ដ្រី ដែលមានប្ដី និងមានកូន រហូតដល់ទៅ ៣ នាក់ថែមទៀតផង ។ ដូច្នេះវាមិនអាចជា ករណីស្នេហាត្រីកោណ ដោយសារតែស្ដ្រី ខាងលើនេះ មានទំនាក់ទំនងជាមួយប្ដីនរ ណានោះឡើយ ។

ដោយឡែកប្រភពមួយទៀត បានឱ្យ ដឹងថា ស្ដ្រីរងគ្រោះមានប្ដីម្នាក់ឈ្មោះហេង សារ៉ាត់  ដែលមានមុខរបរ ជា អ្នករកស៊ីឈើប្រណីត នៅភូមិភាគឦសាន ហើយកន្លងមកប្រមាណ ជា១ខែមុន រវាងប្ដី-ប្រពន្ធ ខាងលើនេះ បាន មានទំនាស់ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្លា មួយដោយគេមិនដឹងថា មានរឿងហេតុអ្វី នោះឡើយ ។ ចំណែកសមត្ថកិច្ចនៅកន្លែង កើតហេតុបានធ្វើការអះអាងថា ករណីខាង លើប្រសិនបើជាអំពើ ប្លន់យក ទ្រព្យសម្បត្ដិ ពីជនរងគ្រោះនោះ យ៉ាងច្រើនជនល្មើស បាញ់គំរាមតែ ១គ្រា ប់២គ្រាប់ប៉ុណ្ណោះ ហើយ ប្រសិនបើជនរងគ្រោះមិនឱ្យទ្រព្យសម្បត្ដិ ទើបជនល្មើសបាញ់សំដៅជនរងគ្រោះ ដើម្បីព្យាយាមយក ទ្រព្យសម្បត្ដិឱ្យខាងតែបាន តែករណីនេះជនល្មើសបាញ់ រហូតដល់ទៅ ៦គ្រាប់ ហើយបាញ់សំដៅ ទៅលើតែស្ដ្រីរង គ្រោះថែមទៀតផង មុននឹងជិះរត់គេចខ្លួន ដោយមិនបានយក ទ្រព្យសម្បត្ដិអ្វីរបស់ជន រងគ្រោះនោះទេ ដូចនេះ គោលបំណងរបស់ ជនល្មើស គឺមានបំណងបាញ់សម្លាប់ ជនរងគ្រោះតែម្ដង ៕