Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រួសារសព មន្ដ្រីនគរបាល ផ្កាយ៣ តូចចិត្ដ គ្មានថ្នាក់ដឹកនាំក្រសួង ចូលរួមបុណ្យសព

  • បោះពុម្ព

ភ្នំពេញ៖ ស្ដ្រីម្នាក់ បានបង្ហោះរូបសព ឪពុករបស់ខ្លួន អមដោយខ្លឹមសារ រិះគន់ និងតូចចិត្ត ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃថា មិនបានគិតគូរ និងយកចិត្ដទុកដាក់ បុណ្យ សពឪពុក របស់នាង ឋានៈឧត្ដមសេនីយ៍ឯក (ផ្កាយ៣) ដែលមានតួនាទី ជាទីប្រឹក្សាក្រសួងមហាផ្ទៃ នៅពេលដែល ឪពុកបានស្លាប់ ចោលក្រុមគ្រួសារ ទៅហើយនោះ ។

ស្ដ្រីរូបនេះឈ្មោះ វីន ស្រីជិន បានបង្ហោះ រូបសពឪពុក របស់នាងឈ្មោះ ចាន់ វាសនា អាយុ៥៧ឆ្នាំ នៅលើ ហ្វេសប៊ុក ហើយថែមទាំងរៀបរាប់ នូវឃ្លាមួយចំនួន ដោយលើក ឡើងពីការមិន យកចិត្ដទុកដាក់ របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ បើទោះបី យកសំបុត្រ បុណ្យទៅ ចែកពេញក្រសួង ក៏ដោយនោះ ។

នៅលើទំព័រ ហ្វេសប៊ុករបស់នាង ហើយ ត្រូវបានគេ ចែករំលែកតៗគ្នា វិន ស្រីជិន បានរៀបរាប់ថា «នេះជាអ្នកធ្វើការបម្រើជាតិ តាំងពីក្មេង រហូតដល់ចាស់ ពេលឈឺ គ្មានអ្នកអើពើ ទោះបីយក ក្រដាសបុណ្យ ទៅចែកពេញ ក្រសួងហើយ ប្រាប់គេគ្រប់គ្នា ប៉ុន្ដែគេរុញឱ្យ ម្ដងទៅនេះ ម្ដងទៅនោះ ហើយគ្មាន អ្នកមកមើល ឬចូលបុណ្យមួយសោះ ពិតជាអស្ចារ្យ ប៉ូលិសក្រសួងមហាផ្ទៃ ឋានៈត្រឹម ទីប្រឹក្សា ក្រសួងមហាផ្ទៃ គ្មានអីអស្ចារ្យឡើយ ពោលឈឺគ្មានលុយ គឺអីចឹង ខ្ញុំនឹងចងចាំទុក ដល់ថ្ងៃខ្ញុំស្លាប់»។

កូនស្រីម្នាក់នេះ បានរៀបរាប់ ពេលឪពុក របស់នាងផុតដង្ហើមថា «អាណិតប៉ាខ្ញុំណាស់ ទៅទាំងទឹកភ្នែក ហូររហាម ទៅទាំងមិនអស់ចិត្ដ ព្រោះគ្មាន អ្នកដែលធ្វើ ការក្នុងក្រសួង ជាមួយគាត់ មកមើលសួរសុខទុក្ខ គាត់ទេ»។ ដោយឡែក យោងតាមការចុះផ្សាយ នៅលើហ្វេសប៊ុក របស់បុគ្គលម្នាក់ទៀត បានរៀបរាប់ផងដែរថា «ជាបឋម ខ្ញុំបាទ Noober មានការសោកស្តាយ យ៉ាងខ្លាំង ដែលឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ វាសនា ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ បានទទួល មរណភាព កាលពីសប្តាហ៍មុននេះ ។អ្វីដែលចាប់ អារម្មណ៍នោះ គឺមកទល់នឹងពេលនេះ នៅមិនទាន់ មានមិត្តរួមការងារ សូម្បីតែម្នាក់ទៅចូលរួម ពិធីបុណ្យនៅឡើយទេ ជាពិសេស ទៅទៀតនោះ មន្ត្រីដែលទទួល បន្ទុកផ្នែករៀបចំ បុណ្យសពថ្នាក់ ឧត្តមសេនីយ៍ទៅអើតទេ បើទោះបីជា ក្រុមគ្រួសារ នៃសពបានផ្តល់ដំណឹង ទៅក្រសួងហើយក៏ដោយ»។

បុគ្គលរូបនេះ បានបន្តទៀតថា «នេះបញ្ជាក់អោយឃើញថា ខាងក្រសួងមិនមានភាព ទទួលខុសត្រូវ និងខ្វាយខ្វល់ អំពីដំណឹងដ៏សែនក្រៀមក្រំ នៃអតីតមន្ត្រីនៅអង្គភាព របស់ខ្លួននោះទេ ។ មន្ត្រីដែលស្មោះត្រង់ មិនចេះពុករលួយ យកជីវិតទៅប្តូរ រួមចំណែក ធ្វើយ៉ាងណា អោយសង្គមមួយនេះ ទទួលបានសន្តិសុខល្អ បែរជាទទួល បាននូវលទ្ធផលដ៏គួរអោយឈឺចាប់ បែបនេះទៅវិញ ឬក៏មកពីគាត់គ្មានលុយ មិនចេះពុករលួយ ទើបខាង ក្រសួងមិនអើពើ? ទាល់តែពុករលួយ ដូចគេដូចឯងមែនទេ បានខ្វល់ខ្វាយជាមួយ? ខ្ញុំសូមអំពាវ អោយប្រិយមិត្ត ទាំងអស់មេត្តា ជួយShare ព័ត៌មាននេះ អោយបានច្រើន ដើម្បីអោយបានដឹងដល់ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយលោកបានឃើញពីមន្ត្រី ថ្នាក់ក្រោម ដែលអសមត្ថភាព ទទួលបន្ទុកផ្នែករៀបចំបុណ្យ សពថ្នាក់ឧត្តមសេនីយ៍ និងជាពិសេស អោយបានដឹងទៅដល់ លោកនាយករដ្ឋមន្ត្រី បានជ្រាបដើម្បីអោយ លោកដកតំណែង មន្ត្រីដែលអសមត្ថភាព ទាំងនោះចេញទៅ។

ជាចុងក្រោយ ខ្ញុំបាទសូមបុណ្យ ស្រន់អោយវិញ្ញាណក្ខន្ធ របស់ឯកឧត្តម បានទៅកាន់សុគតិភព យើងខ្ញុំទាំងអស់គ្នា នឹងចងចាំពីស្នាដៃក្នុងការជួយ សង្គមជាតិកន្លងមករបស់ឯកឧត្តម ជាពិសេស ឯកឧត្តមគឺជានិមិត្តរូបរបស់យើងខ្ញុំ ទាំងអស់គ្នា ដែលឯកឧត្តម ជាមន្ត្រី ដែលស្មោះត្រង់ចំពោះជាតិ និងមិនពុក រលួយដូចមន្ត្រីឯទៀត។ ដោយក្តីគោរពពីខ្ញុំបាទ Noober»។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាចសុំការ បញ្ជាក់ បន្ថែមពីស្ដ្រីរូបនេះ នៅឡើយទេ ប៉ុន្ដែបើយោងតាមព័ត៌មាន ដែលប្រទះឃើញ នៅលើហ្វេសប៊ុក លោកឧត្ដមសេនីយ៍ ផ្កាយ៣ ចាន់ វាសនា បានស្លាប់ កាលពីចុងខែកក្កដា ឆ្នាំ២០១៤៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល

នាង វីន ស្រីជីន ដែលរិះគន់ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថា មិនបានគិតគូ បុណ្យឪពុកនាង នៅពេលស្លាប់