Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឮសំឡេងក្ឌុងក្ឌាំង លុះចូលទៅមើលឃើញ​បុរស​ម្នាក់ដេកស្តូកស្តឹងហូរឈាមជោកដី​ផ្អើល​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រោយពេលបានឮសំឡេងក្ឌុងក្ឌាំងចេញមកពីខាងក្នុងឃ្លាំងស្តុកទំនិញមួយកន្លែង ធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នារាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យ លុះសមត្ថកិច្ចចូលទៅពិនិត្យក្នុងឃ្លាំងកើតហេតុខាងលើ ស្រាប់តែប្រទះឃើញបុរសជាជនជាតិចិនម្នាក់បានរងរបួសបែកក្បាលសន្លប់ស្ដូកស្ដឹងមុខបន្ទប់ស្នាក់នៅ ហើយត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលភ្លាមៗ ចំណែកបុរសជាជនជាតិចិនចំនួន៤នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយសង្ស័យថាជាប់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា ។

ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងស្តុកទំនិញមួយកន្លែងក្បែរនឹងសាលាបឋមសិក្សាត្រពាំងស្វា ផ្លូវលំ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។បុរសរងគ្រោះជាជនជាតិចិនម្នាក់ខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ចំណែកបុរសជាជនជាតិចិនចំនួន៤នាក់ផ្សេងទៀតដែលត្រូវសមត្ថកិច្ចចាប់ខ្លួនក៏មិនស្គាល់អត្តសញ្ញាណដែរ ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានរាយការណ៍មកប្រាប់ថា មានឮសំឡេងក្ឌុងក្ឌាំងចេញមកពីខាងក្នុងឃ្លាំងស្តុកទំនិញកើតហេតុខាងលើ សង្ស័យថាមានមនុស្សលោតសម្លាប់ខ្លួនពីលើអគារ។

តាមប្រភពដដែលបានបន្តថា ពេលនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ និងបានចូលទៅត្រួតពិនិត្យមើលខាងក្នុងឃ្លាំង ស្រាប់តែប្រទះឃើញបុរសជាជនជាតិចិនម្នាក់មានអាយុប្រហែល៣០ឆ្នាំបានសន្លប់ស្តូកស្តឹងនៅខាងមុខបន្ទប់ស្នាក់នៅ ដោយមានរងរបួសបែកក្បាលនិងហូរឈាមស្រោចពេញដី រួមទាំងឃើញមានដុំថ្មមួយដុំនៅក្បែរជនរងគ្រោះផងដែរ។បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកធ្វើការដឹកយកបុរសរងគ្រោះទៅសង្គ្រោះភ្លាមៗភ្លាមតែម្តង។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ គឺមិនមែនជាករណីលោតសម្លាប់ខ្លួនពីលើអគារនេះទេ ព្រោះនៅជុំវិញកន្លែងកើតហេតុពុំមានអគារដែលទំនងឲ្យជនរងគ្រោះលោតសម្លាប់ខ្លួននោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បាននាំខ្លួនបុរសជាជនជាតិចិនចំនួន៤នាក់ផ្សេងទៀតដែលស្នាក់នៅជាមួយជនរងគ្រោះយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ព្រោះសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់អំពើហិង្សាបង្កឲ្យមានរបួសស្នាម៕

ដកស្រង់ពី៖កោះសន្តិភាព