បណ្តាញសង្គម

រថយន្តដឹកគ្រួស បុកក្មេងប្រុស អាយុ១១ឆ្នាំ កំពុងជិះកង់ស្លាប់ នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ ក្មេងប្រុសម្នាក់ អាយុ១១ឆ្នាំ ត្រូវរថយន្តដឹកគ្រួស បុកពេញ មួយទំហឹង បណ្តាលឲ្យស្លាប់ នៅវេលា ម៉ោងប្រមាណ ៤៖២០នាទី ស្ថិតនៅភូមិអូបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា មុនពេល កើតហេតុ ក្មេងប្រុស រងគ្រោះ កំពុងជិះកង់ តែម្នាក់ឯង នៅតាមផ្លូវ ស្រាប់តែរថយន្ត ដឹកគ្រួស មួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម 3A-3267 បើកដោយ បុរសម្នាក់ បានជ្រុល ទៅបុកក្មេងប្រុសរងគ្រោះ រួចកិនពីលើ បណ្តាលឲ្យ ស្លាប់ភ្លាមៗ តែម្តង។

មន្រ្តីនគរបាល បានបន្តទៀត ក្រោយកើតហេតុ អ្នកបើករថយន្ត បានបើកគេច ពីកន្លែង កើតហេតុ បានប្រមាណ១០គីឡូម៉ែត្រ ទើបកម្លាំងនគរបាល តាមចាប់បាន ។ មន្រ្តីនគរបាល មូលដ្ឋាន បានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះមាន ឈ្មោះ ហាន លី អាយុ១១ឆ្នាំ រស់នៅ ភូមិអូបេង ឃុំមេសជ្រៃ ។ បច្ចុប្បន្ន រថយន្តបង្ក ត្រូវបាននគរបាល យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកស្ទឹងត្រង់ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល