Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកកត់ឆ្នោត កន្ទុយលេខម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួន

  • បោះពុម្ព

កណ្តាល៖ មេកត់ឆ្នោត កន្ទុយលេខម្នាក់ ត្រូវបាននគរបាល ស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៥ និង៤៤នាទី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីកម្លាំងនគរបាល ធ្វើការស្រាវជ្រាវ ឃើញ ជនមេកត់ឆ្នោតកំពុងតែដើរ ប្រមូលនិងកត់ឆ្នោត នៅក្នុងតូបលក់ការហ្វេ ភូមិត្រើង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា បុរសដែលត្រូវឃាត់ខ្លួន បាននោះឈ្មោះ សុខ សុវណ្ណ ហៅប៊ិន អាយុ៥៤ឆ្នាំ ស្នាក់នៅក្នុងភូមិ ឃុំកើតហេតុ មានស្រុក កំណើតនៅភូមិតាឡាក់ ឃុំក្សេមក្សាន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្នុងនគរបាលធ្វើការដកហូត វត្ថុតាងគឺសៀវភៅ និងកត់កន្ទុយលេខ មួយចំនួន ផងដែរ។

នគរបាលបានបន្តថា មុនពេលឈានទៅឃាត់ខ្លួន មេកន្ទុយលេខខាងលើនេះ គឺដោយសារតែមាន ប្រជាពល រដ្ឋនៅក្នុងមូលដ្ឋាន បាន រាយការណ៍ មកថាអំពីសកម្មភាព មេកត់ឆ្នោតកន្ទុយលេខ ដែលតែងតែធ្វើ សកម្មភាព កត់ឆ្នោត កន្ទុយលេខជារៀងរាល់ថ្ងៃ ទើបលោក មាន សំណាង អធិការនគរបាលស្រុក អង្គស្នួល ឲ្យដាក់កម្លាំង ល្បាតឆ្មក់រហូត ប្រទះឃើញក៏ ឃាត់ខ្លួនរួមទាំងវត្ថុ តាងជាក់ស្តែងផងដែរ។

នគរបាលបានបន្តថា ល្បែងឆ្នោតកន្ទុយលេខនេះ ត្រូវបានច្បាប់ហាមប្រាម មិនឲ្យកើតមាននៅ ក្នុងមូលដ្ឋាន នោះទេ ហើយល្បែង ស៊ីសងនេះ ហើយដែលបង្កឲ្យកើត មាននូវអំពើជាច្រើន ដូចជាអំពើហិង្សា ក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ ជាដើម។ ម្យ៉ាងវិញទៀត ដោយសារតែ មានការណែនាំពីថ្នាក់លើ យ៉ាងតឹងរ៉ឹងធ្វើយ៉ាងណា កុំឲ្យមានល្បែងស៊ីសង គ្រប់ប្រភេទកើតមាន នៅក្នុងមូលដ្ឋាន ទើបលោក អធិការនគរបាលស្រុក ដឹកនាំបញ្ជាដោយ ផ្ទាល់ឲ្យកម្លាំង នៅតាមមូលដ្ឋាននីយមួយៗ ត្រូវតែ អនុវត្តឲ្យខាងតែបាន ដើម្បីឲ្យស្របទៅតាម គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល